សម្ដេចតេជោ​​ជំរុញនិងលើកកម្ពស់​លើកិច្ចស​ហប្រតិ​បត្តិការផ្នែកសេដ្ឋកិច្ច​រវា​ងកម្ពុជា​-ថៃ

ដើម្បីលើកកម្ពស់លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម វិស័យការងារនិងទេសចរណ៍រវាងកម្ពុជា-ថៃសម្ដេចតេជោហ៊ុនសែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានជម្រុញឱ្យព្រះរាជាណាចក្រកម្ពុជានិងថៃ លើកកម្ពស់ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម វិស័យការងារទេសចរណ៍ជាដើម។ល។និងចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំង​ពីរលើកកម្ពស់ពីទំនាក់ទំនងដៃ​គូរ​ជាយុទ្ធសាស្ដ្រទៅជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។ 

ចំពោះកិច្ចសហប្រតិបត្តិការតំបន់យើងត្រូវជម្រុញថែមទៀតដើម្បីផលប្រយោជន៍រវាង​ប្រទេស​ទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និង មហាអនុតំបន់មេគង្គ។នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកវ៉ាន់មូហាម៉ាត់ ណមៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃនៅវិមាន៧មករា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃ​ទំនាក់ទំនង​កម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ​ចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុក​ដាក់ផ្ដល់​ការថែទាំ ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោមានជំនឿជាក់យ៉ាងមុតមាំថាដំណើ​ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រថៃនៅពេលនេះនឹងបានរួមចំណែកយ៉ាងសំខាន់ថែមទៀ​ដល់ការពង្រឹងនិងពង្រីកនៅទំនាក់ទំនងជាមិត្តភាពរវាងប្រទេសនិងប្រជាជន ជាពិសេសស្ថាប័ននិតិប្ប​​ញ្ញត្តិ​នៃប្រទេសទាំងពីរ។សម្ដេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងមានកិត្តិយសណាស់ដែលលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួមពិធីស្រាយ​បួសជាមួយបងប្អូនខ្មែរអ៊ីស្លាម​នៅកម្ពុជា ​ដែលជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។លោកវ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃជួបសម្ដែងការគួរសម និងបានជម្រាបជូន​សម្ដេច តេជោ​ថា កាលពី៣០ឆ្នាំមុន លោកបានជួបសម្ដេច​តេជោ ក្នុងនាមជាអ្នកនយោបាយវ័យ​ក្មេងរបស់​កម្ពុជា​ដ៏មានសក្ដានុពលនិងនៅថ្ងៃនេះបានជួបសម្ដេចបានសារជាថ្មីម្ដងទៀត។លោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថាបានលើកឡើងថាកម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាមួយគ្នា​​។ដូច្នេះយើងត្រូវចេះស្រឡាញ់និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន​នៃ​ប្រទេសយើង​ទាំងពីរ។លោកគូសបញ្ជាក់ថាប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែរពលករកម្ពុជា​ដែលកំពុងធ្វើការនិងប្រកបមុខរបបក្នុងប្រទេសថៃដូចជាប្រជាជនថៃដែរជាពិសេសបានផ្ដល់ឱកាសឱ្យគ្រួសារនិងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។ឆ្លៀតនាឱកាសនោះលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថាបានអបអរសាទរចំពោះសម្ដេចតេជោ ដែល​បាន​ទទួលតួនាទី​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៅពេលខាងមុខ៕ 

Powered by Blogger.