មណ្ឌលគីរី៖ព្រៃឈើកម្ពុជាកំពុងត្រូវបានធ្លាក់ចុះក្នុងអត្រាដ៏គួរអោយភ្ញាក់ផ្អើលខណៈដែលអ្នកប្រមាញ់និងមន្ត្រីពុករលួយទទួលបានផលប្រយោជន៍ពីការជួញដូរនៅទីផ្សារងងឹតនៃប្រភេទឈើកម្រដែលកំពុងត្រូវបាននាំចេញទៅប្រទេសវៀតណាម។
|
រូបឯកសារដែលឈ្មួញដឹកជញ្ជូននាពេលកន្លងមក។សហការី |
អ្នកស្រុកមណ្ឌលគិរីក៏បានបង្ហាញឈ្មោះចំៗប្រភពថាមេខ្លោងឈ្មួឈើឈ្មោះរិទ្ធិ,ផលជា(មន្រ្តីប៉ូលីសផងដែរ)និងបរិវារនៅតែធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជូនចេញពីចំណុចស្រែប៊ូម ភូមិរ៉ាយោងឃុំប៊ូស្រាស្រុកពេជ្រាដាដឹកតាមប្រភេទរថយន្តធុនត្រាជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនទៅវៀតណាមយ៉ាងពេញបន្ទុកតាមច្រកទ្វេភាគីណាំលានិងច្រកដាក់ដាំខេត្តមណ្ឌលគិរីក្នុងរយៈពេលជិត១សប្ដាហ៍កន្លងទៅនេះ។គួររឭកឲ្យដឹងដែរថាថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ នៅក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនិងធនធានធម្មជាតិ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានរឭកថាកន្លងទៅមានការកាប់ព្រៃនិងការរកសត្វរបស់បងប្អូនប្រជាពលរដ្ឋ តែមិនបានប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិនោះទេ អ្វីដែលប៉ះពាល់ខ្លាំងគឺការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ការនិងទប់ស្កាត់ឲ្យបានជាដាច់ខាត។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានរំលេចបន្ថែមថាកិច្ចការពារ និងទប់ស្កាត់ការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិគឺជាការយកចិត្តទុកដាច់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រី។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំឲ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរព័ន្ធត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់ទម្រង់។តែយ៉ាងណាក៏ដោយបទបញ្ជាប្រមុខដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ក៏មិនសូវមានប្រសិទ្ធភាពលើអាជ្ញាធរខិលខូចមួយចំនួនខ្លះនៅខេត្តមណ្ឌលគិរីដែរខណ:នៅតែផ្គើននិងឆ្លៀតឱកាសឃុបឃិតជាមួយឈ្មួញបំផ្លាញធនធានធម្មជាតិដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន។ហើយនេះក៏ជាតម្រុយមួយដើម្បីឈានរកភ័ស្តតាងស៊ើបអង្កេតចាប់មេខ្លោងឧក្រិដ្ឋកម្មព្រៃឈើឈ្មោះរិទ្ធនិងផលមកផន្ទាទោសតាមច្បាប់ជាធរមានផងដែរ៕ផាត់យុទ្ធ
Post a Comment