សម្ដេចធិបតី៖​ការទូតសេដ្ឋកិច្ចគឺជារឿងសំ​ខាន់ដែលរាជរដ្ឋាភិបា​លអាណត្តិទី៧

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាការទូតសេដ្ឋកិច្ចគឺជារឿងសំខាន់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាខិតខំធ្វើដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចព្យាយាមដើរទាក់ទងអ្នកវិនិយោគឱ្យចូលមកបោះទុនរកស៊ីនៅប្រទេសកម្ពុជា។បើនិយាយសាមញ្ញ សម្ដេចធិបតី ដើរទាក់ម៉ូយបានតិចបានច្រើន សម្ដេចនៅតែទាក់ម៉ូយពីណាថាសម្ដេចទាក់ខ្យល់ក៏សម្ដេចនៅតែដើរទាក់ម៉ូយ។រាជរដ្ឋាភិបាលអាណត្តិទី៧នេះសម្ដេចធិបតីសង្កត់ធ្ងន់ថា«ការទូតសេដ្ឋកិច្ច យកសេដ្ឋកិច្ចជាគោល ព្រោះសេដ្ឋកិច្ចគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាក្រពះរបស់ជាតិរបស់យើង ធ្វើឱ្យប្រជាជនយើងខ្លាំង ឱ្យគាត់មានសមត្ថភាពចំណេះដឹងសុខភាពល្អហើយមានឱកាសការងារកាន់តែច្រើន ចំណូលកាន់តែច្រើនជូនគាត់ ធ្វើតែប៉ុណ្ណឹងបានចប់ហើយ»។រាជរដ្ឋាភិបាលប្ដេជ្ញាបន្តថែរក្សាសន្តិភាពនិងជៀសវាងអសន្តិសុខ ចោរលួច ចោរប្លន់ ដើម្បីឱ្យប្រជាពលរដ្ឋ មានសុខភាព ផ្លូវកាយ និងផ្លូវចិត្ត។នេះគូសបញ្ជាក់ពីសម្តេចធិបតី៕

Powered by Blogger.