វិចារណកថា៖ក្រុមឈ្មួញឧក្រិដ្ឋកម្មព្រៃឈើប្រចាំខេត្តនៅភាគឦសាននៃប្រទេសកម្ពុជាកំពុងតែគោះជួងផ្ញើសារទៅកាន់អ្នកសារព័ត៌មានឲ្យប្រុងប្រយ័ត្ន!
ស្របពេលឈ្មួញកំពុងតែត្រូវប៉ាន់ទិញឈើប្រណិតប្រឈមនឹងការបាត់បង់ ហើយវាអាចនឹងរលាយផុតពូជដូចជាឈើក្រញូង បេង នាងនួន ធ្នង់ កកោះ និងសុក្រំជាដើមនោះបានបាត់បង់បន្តិចម្ដងៗស្ទើរតែអស់រលីងពីព្រៃទៅហើយដែលត្រូវបានគេមើលឃើញថាអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់គ្រងមានភាពធូររលុងឬបើកដៃឲ្យឈ្មួញឧក្រិដ្ឋកម្មព្រៃឈើបន្តដំណើរការសកម្មភាពកាប់ឈើដឹកលក់ធ្វើអាជីវកម្មឆ្លងដែនទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន។
ការបើកដៃឱ្យឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើដោយរលូនដើម្បីថ្នូរទទួលបានលាភសក្ការៈដែលកត្តាទាំងនេះហើយជាការលើកទឹកចិត្តធ្វើឲ្យឈ្មួញបានដៃ មានឫទ្ធិអំណាចប្រព្រឹត្តផ្ទុយទៅនឹងច្បាប់រដ្ឋ។ជាក់ស្ដែងតុលាការខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួនអ្នកសារព័ត៌មានចំនួន៦នាក់ខណៈអ្នកសារព័ត៌មានជាស្ត្រីចំនួន២នាក់ទៀតត្រូវបានដោះលែងវិញ.!។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីនៅថ្ងៃទី១៧.០៣.២០២៤។អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានលើកឡើងយ៉ាងដូច្នេះថាៈកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤សាលាដំបូងខេត្តមណ្ឌលគិរីបានទទួលសំណុំរឿងព្រហ្មទណ្ឌលេខ១១២ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៧៣អ.យ.ឃ/២៤ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។ដែលមានជនត្រូវចោទចំនួន៨ នាក់ ក្នុងនោះមានស្ត្រី២នាក់ ពីបទ«អំពើកំហែងយក»ប្រព្រឹត្តនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤តាមមាត្រា៣៦៣និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ។ក្រោយពីបានពិនិត្យសំណុំរឿងនិងភស្តុតាងនានាព្រមទាំងស្តាប់ចម្លើយជនត្រូវចោទទាំង៨នាក់ រួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួន ជនត្រូវចោទចំនួន៦នាក់ជាបណ្តោះអាសន្ន ដើម្បីបន្តការ ស៊ើបសួរតាមនីតិវិធីច្បាប់ ។ដោយឡែកជនត្រូវចោទជាស្ត្រី ចំនួន ២នាក់ទៀតចៅក្រមស៊ើបសួរបានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។អ្នកសារព័ត៌មានដែលរងការចោទប្រកាន់និងឃុំខ្លួន៖ទី១-ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com អាសយដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល (មានប័ណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤)(ឃុំខ្លួន)។២-ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាសយដ្ឋាន នៅ ខេត្តស្វាយរៀង (មានប័ណ្ណ សំគាល់ខ្លួនអ្នក សារព័ត៌មាន ចេញដោយ ក្រសួង ព័ត៌មាន ឆ្នាំ២០២៤)(ឃុំខ្លួន) ។៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)(ឃុំខ្លួន)។៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)(ឃុំខ្លួន)។៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)(ឃុំខ្លួន)។៦-ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com(ក្រៅឃុំ)។៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)(ក្រៅឃុំ)។៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ(ប័ណ្ណសំគាល់ខ្លួនផុតសុពលភាព)(ឃុំខ្លួន)។អ្នកកាសែតទាំង៨នាក់ខាងលើ ត្រូវបាន នគរបាលឃាត់ខ្លួន នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤.០៣.២០២៤ តាមបណ្ដឹងរបស់ អ្នកដឹកជញ្ជូនឈើ!។ការចាប់និងឃុំខ្លួន អ្នកកាសែតយ៉ាងច្រើននៅពេលនេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកច្បាប់រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស..!។ស្របពេលដែលពួកគាត់អះអាងថាខ្លួនពុំបានទារប្រាក់ឬកំហែងយកប្រាក់ពីអ្នកដឹកឈើនោះឡើយបែរជាត្រូវរងបណ្ដឹងនិងរងការឃាត់ខ្លួនទៅវិញ….?!។ពោលគឺអង្គហេតុនៃរឿងនេះផ្ដើមពីរឿងដឹកឈើឈានដល់សម្របសម្រួលគ្នាក្រោមហេតុផល មនោសញ្ចេតនារាប់អានគ្នា រវាងក្រុមអ្នកកាសែតនិងអ្នកដឹកឈើ។ដោយពុំបានទាមទារឬកំណត់ចំនួនលុយច្បាស់លាស់នោះឡើយ..!។បើតាមក្រុមអ្នកកាសែតប្រាក់ជាង៤០ម៉ឺនរៀលដែលអ្នកដឹកឈើប្រគល់ឱ្យនោះ ។គឺភាគីអ្នកដឹកឈើ តាមសម្រួល និងប្រគល់ឱ្យខ្លួនប៉ុណ្ណោះខណៈពួកគេពុំបានទាមទារឬក៏កំណត់យកឯណា..?!។ករណីខាងលើក្រុមអ្នកកាសែតបានចាត់ទុកថាជាករណីធ្វើស៊ីហាក់បីដូចជាមានការរៀបចំទុកមុនពីសំណាក់អ្នកពាក់ព័ន្ធនិងអ្នកដឹកឈើ។ដោយថតសំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរួចប្ដឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនតែម្ដងទាំងដែល”មិនមានសំឡេងទារប្រាក់”។អ្នកសារព័ត៌មានបានរងនូវការគំរាមកំហែងដែលគួរឲ្យកត់សម្គាល់និងមានការព្រួយបារម្ភ។អាស្រ័យដូចរឿងរ៉ាវខាងលើនេះអ្នកសារព័ត៌មានមកពីបណ្ដាច្រើនអង្គភាពអំពាវនាវស្នើសុំឲ្យសមត្ថកិច្ចនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយសើររើស៊ើបអង្កេតជួយរកយុត្តិធម៌ឲ្យក្រុមអ្នកសារព័ត៌មានដោយក្ដីអនុគ្រោះនិងមានវិធានការសមត្ថកិច្ចវែករកមុខសញ្ញាជនបង្កជាបន្ទាន់ដែលប្រើនូវល្បិចរលកអត់ខ្យល់ដើម្បីចាប់អ្នកកាសែតទាំងនោះនិងដោះលែងពួកគាត់អោយមានសេរីភាពបានជួបជុំក្រុមគ្រួសារវិញ៕ដោយ៖សមាគមអ្នកកាសែតអង្កេតការពិតអ្នកកាសែតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។រូបភាពសហការី
Post a Comment