Bangkok Postបានឲ្យដឹងថាស្ត្រីខ្មែរម្នាក់ត្រូវបានចាប់ខ្លួនពីបទនាំស្ត្រីឡាវ៤នាក់ឱ្យបម្រើផ្លូវភេទនៅស្រុកបានប៊ុង(Ban Bung)ខេត្តឈុនបុរី(Chon Buri)។ ស្ត្រីទាំង៤នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ ។
|
សហការី |
មន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនឈ្មោះ សូហ្វី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ នៅរមណីយដ្ឋានមួយក្នុងស្រុកបានប៊ុងកាលពីថ្ងៃសុក្រ។ មន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សបាននិយាយថា នាងត្រូវបានចោទប្រកាន់ពីបទសញ្ចារកម្ម ឬបញ្ចុះបញ្ចូលស្ត្រីឱ្យចូលរួមក្នុងការជួញផ្លូវភេទ និងបទល្មើសពាក់ព័ន្ធ។ នាមត្រកូលរបស់នាងមិនត្រូវបានផ្តល់ឱ្យទេ។ស្ត្រីឡាវបួននាក់ មានអាយុ ២១ ឆ្នាំ ២៤ ឆ្នាំ ២៨ឆ្នាំ និង ៣៨ ឆ្នាំត្រូវបានចាប់ខ្លួនពីបទពេស្យាចារ ដោយដកហូតបានទូរស័ព្ទដៃ១គ្រឿងទឹករំអិល២ដប ស្រោមអនាម័យ១០ និងស្រោមអនាម័យប្រើរួចមួយ។ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សបានទទួលព័ត៌មានថាស្ត្រីឡាវមួយចំនួនបានផ្តល់សេវាផ្លូវភេទនៅរមណីយដ្ឋាននេះដោយមានអ្នកធ្វើការនៅខាងក្នុងដើរតួជាមេការនាំស្រីឱ្យគេ។មន្ត្រីនគរបាលម្នាក់ក្លែងជាអតិថិជនដែលចង់រកសេវាកម្មនេះ។ បន្ទាប់មក សូហ្វីដែលធ្វើការជាមេការបានបង្ហាញរូបថតស្ត្រីឡាវពីរនាក់ឱ្យគាត់ជ្រើសរើស ដោយផ្តល់ថ្លៃសេវាផ្លូវភេទក្នុងម្នាក់ៗ ១៣០០ បាត។ក្រោយមកនាងបាននាំភ្ញៀវដែលទិញសេវាផ្លូវភេទ ទៅចាំនៅមុខផ្ទះសំណាក់មួយ។ ពេលនោះសមត្ថកិច្ចមួយក្រុមបានចុះទៅធ្វើការឆែកឆេរទីតាំងនោះ ។ ពេលចូលទៅដល់សមត្ថកិច្ចបានប្រទះឃើញស្ត្រីម្នាក់ត្រៀមផ្តល់សេវាផ្លូវភេទ។ ស្ត្រីនោះបានយកកន្សែងរុំខ្លួនភ្លាម។ ស្ត្រីរូបនោះជាជនជាតិឡាវ។មន្ត្រីនគរបាល បានចុះត្រួតពិនិត្យផ្ទះសំណាក់ផ្សេងទៀត ហើយបានចាំចាប់ខ្លួនស្ត្រីឡាវចំនួន៣នាក់ទៀត ដែលធ្វើការជាអ្នករកស៊ីផ្លូវភេទ។ក្នុងពេលសាកសួរ ស្រ្តីឈ្មោះ សូហ្វី បានសារភាពថា ខ្លួនពិតជាបានធ្វើការជាមេការនាំស្រី នៅរមណីយដ្ឋាន ហើយថា ស្ត្រីទាំង៤នាក់ យកកន្លែងនេះសម្រាប់ផ្តល់សេវាផ្លូវភេទ។ នាងបានសារភាពថាបានជួយសម្រួលដល់ប្រតិបត្តិការរបស់ពួកគេជាថ្នូរនឹងថ្លៃសេវា ២០០ បាតក្នុងមួយលើក។ស្ត្រីជនជាតិឡាវទាំង៤នាក់បានសារភាពថាខ្លួនបានជួលបន្ទប់ដើម្បីផ្តល់សេវាផ្លូវភេទដល់អតិថិជន ហើយពួកគេបានធ្វើសកម្មភាពនេះអស់រយៈពេលជាងមួយខែមកហើយ។ពួកគេត្រូវបានសមត្ថកិច្ចប្រគល់ឱ្យនគរបាលប៉ុស្តិ៍បានប៊ុង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
Post a Comment