ព្រះអង្គម្ចាស់នរោត្តមចក្រាវុធអញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅមណ្ឌលវិទ្យាល័យព្រះស៊ីវត្ថិ
នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នេះព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊ុនស៊ិនប៉ិចនិងជាតំណាងរាស្រ្តមណ្ឌលភ្នំពេញអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ។សូមជម្រាបជូនថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះមានគណបក្សនយោបាយចំនួន៤បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជាគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិនិងគណបក្សឆន្ទៈខ្មែរ។សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិករដ្ឋសភាក្នុងតំណែងចំនួន១២៥រូបសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន១១,៦២២សរុប ១១,៧៤៧រូប ស្រី២,៥៨៤រូប៕
Post a Comment