សម្ដេចធិបតី​៖មិនផ្ដល់លុយតែរុញការបណ្ដុះបណ្ដា​លនិងបង្កើតឱកាសការ​ងារជូនប្រជាពលរដ្ឋទទួលបាន​ប្រា​ក់ចំណូល

រាជរដ្ឋាភិបាលមិនអាចផ្ដល់លុយដោយផ្ទាល់ដល់ប្រជាពលរដ្ឋបានឡើយ ក្រៅពីការជំរុញការបណ្ដុះបណ្ដាលនិងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋដើម្បីទទួលបានប្រាក់ចំណូល។នេះជាថ្លែងបញ្ជាក់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ“អគារតេជោសែន”និង“បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ”នារសៀលនេះ ថ្ងៃពុធ ត្រូវនឹងថ្ងៃទី២១កុម្ភៈ២០២៤នេះ។

សម្ដេចធិបតីបានបញ្ជាក់ថាគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺជំរុញលើកកម្ពស់សេដ្ឋកិច្ចនិងបង្កើតការងារនិងបន្ដលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខណៈការរីកចម្រើននៃវិស័យបច្ចេកវិទ្យាកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស។សម្តេចហ៊ុនម៉ាណែតបានថ្លែងបន្ថែមថារាជរដ្ឋាភិបាលលើកទឹកចិត្ដសហគ្រាសធនតូចនិងមធ្យមនិងបន្ដលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុនិងវិស័យឯកជនផ្សេងទៀតឱ្យរឹងមាំដើម្បីជំរុញសេដ្ឋកិច្ចជាតិ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា«គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះការពង្រឹងនៅមូលដ្ឋានសម្រាប់ការអភិវឌ្ឍដែលជាមូលដ្ឋានគ្រឹះហើយគោលដៅរបស់គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ បង្កើតការងារឱ្យបានច្រើន។នេះជាគោលដៅរបស់រាជរដ្ឋភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀតគឺវាអស់ត្រឹមហ្នឹងហើយ»។សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការធ្វើឱ្យប្រទេសមួយរីកចម្រើនទៅជាប្រទេសអ្នកមានទាល់តែចំណូលរបស់ប្រជាពលរដ្ឋកើនដល់កម្រិតមួយ។អីចឹងរដ្ឋគ្មានថវិកាចែកជូនហោប៉ៅប្រជាពលរដ្ឋនោះទេក្រៅពីការបង្កើនការងារហើយការងារនោះជាអាចទាញផលចំណូលបានខ្ពស់ទើបមាននិរន្តរភាព។សម្តេចធិបតីបន្ថែមថាគ្រឹះនៃសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់យើងពឹងផ្អែកលើកវិស័យឯកជនច្រើនដែលជាកម្លាំងស្នូលហើយក្នុងវិស័យឯកជននោះគឺសហគ្រាសតែម្តងហើយយើងត្រូវទទួលស្គាល់វិស័យមីក្រូ។ សម្ដេចធិបតី បានលើកឡើងផងដែរថានៅប្រទេសអ្នកមានគេទទួលស្គាល់៩៥% គឺជាក្រុមហ៊ុនទាំងអស់នៃប្រទេសនេះមីក្រូ(ក្រុមហ៊ុនធន់តូចនិងមធ្យម)។ ជាមួយគ្នានោះដែរសម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមថាសម្តេចរំពឹងរយៈពេល១០ឆ្នាំទៅ៣០ឆ្នាំទៀតប្រទេសកម្ពុជាគ្របដណ្តប់ទៅដោយក្រុមហ៊ុនធំៗ។លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មបានបន្តពង្រឹងនិងជំរុញការចុះបញ្ជីសហគ្រាសធុនតូចនិងសិប្បកម្មតាមរយៈប្រព័ន្ធអនឡាញ(CamDX)ដោយបានធ្វើការបណ្តុះបណ្តាលពីនីតិវិធីអត្ថប្រយោជន៍និងការចូលទៅប្រើប្រាស់ប្រព័ន្ធនេះជូនដល់មន្ត្រីជំនាញទាំងនៅទីស្តីការក្រសួង និងមន្ទីររាជធានី-ខេត្ត និងផ្នែកឯកជន។គិតត្រឹមចុងឆ្នាំ២០២៣នេះ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មកម្មន្តសាលសរុបមាន ចំនួន ៤៤,៦២៨ មូលដ្ឋាន (សហគ្រិនស្ត្រីជាម្ចាស់មាន៨,០៤៨ មូលដ្ឋាន)និងកម្លាំងពលកម្មមានចំនួន ៤៦៣,៩៦៦នាក់៕
Powered by Blogger.