កម្ពុជា​គ្មានការប្ដូររាជធានី​ឡើយ

 រាជរដ្ឋាភិបាលកម្ពុជាគ្មានផែនការផ្លាស់ប្ដូររាជធានីភ្នំពេញ ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនក្នុងតំបន់ពីព្រោះរដ្ឋធានីរបស់ប្រទេសទាំងនោះបានស្រុតដីទាបជាងមុនដោយសារការបូបទឹកពីក្រោមដីប្រើប្រាស់ ធ្វើឱ្យរដ្ឋាធានីរងគ្រោះដោយទឹកជំនន់ជាដើម។នេះបើតាមការបញ្ជាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត។

ការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតី“បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ” នាព្រឹកថ្ងៃចន្ទត្រូវនឹងថ្ងៃទី១៩ កុម្ភៈ ២០២៤នេះ សម្ដេចធិបតីបានថ្លែងថា យើងត្រូវគិតគូរពីការពង្រីកផ្លូវនៅភ្នំពេញ។ជាពិសេសត្រូវសិក្សាផ្លូវក្រោមដី ទៅថ្ងៃខាងមុខខណៈប្រទេសយើងនឹងមានអ្វីៗដូចបណ្ដាប្រទេសអភិវឌ្ឍន៍ជឿនលឿន។គួរឲ្យដឹងដែរថាស្ពានដែលកំពុងបើកការដ្ឋានសាងសង់នាឱកាសនេះគឺជាស្ពានទី១៦ហើយបើគិតក្នុងចំណោមស្ពានធំៗដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋ ប្រជាមានិតចិន រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង)ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្តាម)ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់) ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២)ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង)ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ), ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ)ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ)ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន)ស្ពានមិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ)ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង(កាត់ពី លើផ្លូវជាតិ លេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣និងស្ពាន ឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ៕ 

Powered by Blogger.