សម្ដេចធិ​បតី៖រាជរដ្ឋាភិបា​លអាណត្តិទី៧នេះគឺពង្រឹងមិន​មែនពង្រីកទេ

 ប្រសាសន៍សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថារាជរដ្ឋាភិបាលអាណត្តិទី៧នេះជាអាណត្តិពង្រឹងមិនមែនជាអាណត្តិពង្រីកទេដើម្បីពង្រឹងគុណភាពប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ ” នាព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២២ កុម្ភៈ ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ផ្តោតលើគោលដៅចំនួន២គឺពង្រីកសមិទ្ធផលវិជ្ជមានជូនប្រជាពលរដ្ឋនិងខិតខំវាយតម្លៃកែលម្អកាត់បន្ថយរឿងអវិជ្ជមាន ដើម្បីដឹកនាំរដ្ឋឱ្យធ្វើដំណើរបានល្អប្រសើរ។ទន្ទឹមនឹង ក្រសួងមុខងារសាធារណៈ ដើរតួជាសេនាធិការក្នុងការជួយធ្វើការកែទម្រង់ សម្ដេចធិបតី ចង់ឃើញ លទ្ធផលជាក់ស្តែង ដោយផ្អែកលើមូលដ្ឋានគ្រឹះ តាមមូលដ្ឋានភូមិស្រុក ព្រោះ កំណែទម្រង់មុខងារសាធារណៈ គឺជាកិច្ចការសំខាន់ណាស់ដើម្បីសម្រេចជោគជ័យលើគោលនយោបាយបញ្ចកោណដំណាក់កាលទី១នៃរដ្ឋសភា។គួរជម្រាបជូនថាការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យ សុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលនិងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ការកសាងនិងពង្រីកភាពជាគំរូនេះចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួន២គឺអប់រំនិងសុខាភិបាល៕

Powered by Blogger.