នាយករដ្ឋមន្រ្តី៖កម្ពុជាទ​ទួលបានទេសចរ​ចំនួន៨៤១៩​នាក់ដែលធ្វើដំណើ​រកម្សាន្តតាម​នាវាខ្នាតយក្សរយៈពេ​លជិត២ខែ

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៤នេះបានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាម របស់សម្តេចយ៉ាងដូច្នេះថា«រយៈពេលជិត២ខែមកនេះកម្ពុជាទទួលបានទេសចរចំនួន៨៤១៩នាក់ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្សចំនួន ១០លើករួមមាន៖

- SEABOURN ENCORE ចំនួន៤លើក

- WESTERDAM

- RIVIERA

- AIDA BELLA

- SEVEN SEAS EXPLORER

- CRYSTAL SYMPHONY

- LE JAQQUES CARTER

អរគុណដល់សុខសន្តិភាពរបស់កម្ពុជាដែលផ្ដល់នូវបរិស្ថាននិងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន។ពិសេស តាមរយៈបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជាព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្តទាក់ទាញអ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនារបស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុនិយាយដាច់ដោយឡែក។តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត ដោយរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា »៕សហការី

Powered by Blogger.