សម្ដេចធិបតី​បានអញ្ជើញបោះឆ្នោតជ្រើ​សតាំងសមាជិកព្រឹទ្ធសភានី​តិកាលទី៥នៅមណ្ឌលវិទ្យាល័​យព្រះស៊ីសុវត្ថិ

 សម្ដេចធិបតី ហ៊ុន ម៉ាណែតអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤នេះបានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ។ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជាគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិនិងគណបក្សឆន្ទៈខ្មែរ។សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិករដ្ឋសភាក្នុងតំណែងចំនួន១២៥រូបសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕



Powered by Blogger.