ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្ដេចតេជោហ៊ុន សែន កោះយ៉និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី៨ ខែមករាឆ្នាំ២០២៤សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាស្ពានសម្ដេចតេជោហ៊ុនសែនកោះយ៉គឺជានិមិត្តរូបដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឱ្យកាន់តែងាយស្រួល។
|
|
សម្ដេចធិបតីបានបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងឱកាសជួបបងប្អូនកម្មករកម្មការិនីនៅក្នុងខេត្តកោះកុង ដែលជាកម្មវិធីទី១នៅដើមឆ្នាំ២០២៤។សម្ដេចធិបតីបានគូសបញ្ជាក់ថា បើគ្មានសន្ដិភាពគឺគ្មានការអភិវឌ្ឍនោះទេ។ខេត្តកោះកុងកំពុងតែមានការអភិវឌ្ឍឈានឡើងទៅមុខទោះបីមិនដូចខេត្តព្រះសីហនុ។ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋនិងវិស័យហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរជាងកាលពីអតីតកាល។សម្ដេចធិបតីថ្លែងថាមានសន្តិភាពនិងគោលនយោបាយ ឈ្នះ!ឈ្នះ!បានធ្វើឱ្យមានការតភ្ជាប់មកកាន់ខេត្តកោះកុងហើយធ្វើឱ្យខេត្តនេះមានការអភិវឌ្ឍទៅមុខឈានឡើង។« យើងត្រូវចងចាំទិវាសន្តិភាព ដើម្បីរួមគ្នាការពារសន្តិភាពកុំឱ្យបាត់បង់ទៅវិញព្រោះសន្តិភាព មានគុណតម្លៃយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋនិងការអភិវឌ្ឍជាតិ»។គួរជម្រាបឲ្យដឹងថានៅព្រឹកនេះមានបងប្អូនកម្មករនិយោជិតចូលរួមចំនួន១១ ០០០នាក់ដែលមានស្រ្តី មានផ្ទៃពោះចំនួន ៥៥១នាក់ មកពី៥រោងចក្រ សហគ្រាសក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១បង្គុំខ្សែភ្លើងចំនួន១ប៉ាក់លើសម្លៀកបំពាក់ចំនួន១បរិក្ខាអេឡិចត្រូនិកចំនួន១ដំឡើងរថយន្តនិងបង្គុំខ្សែភ្លើងចំនួន១។សម្ដេចធិបតីបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតក្នុងនាមជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃនេះ សម្ដេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ១៨ម៉ឺននាក់ ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ សម្ដេចធិបតី ក៏ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក និងកម្មករនិយោជិត នៅតាមរាជធានី-ខេត្ត ជាច្រើនលើករួចមកហើយដែរ។នេះជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់បំផុតរបស់សម្ដេចធិបតីចំពោះសុខទុក្ខបងប្អូនកម្មករនិយោជិតយើង។តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាង រោងចក្រ សហគ្រាសនៅទូទាំងរាជធានី ខេត្តបានបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់ នៅរបស់បងប្អូន រោងចក្រ-សហគ្រាសជាច្រើនត្រូវបានពង្រាយទៅតាមបណ្តាខេត្តផ្សេងៗទៀត ស្ទើរទូទាំងប្រទេស ដែលចំនួនសរុប បានកើនឡើងពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិត ត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ៤០ ៨៤០ រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧ លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងនោះ វិស័យវាយនភណ្ឌ ,កាត់ដេរ, ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៦៨០ រោងចក្រ និង មានកម្មករនិយោជិតសរុបចំនួន ៩១៨ ៧១៨ នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩ ពាន់លានដុល្លារ៕
Post a Comment