បារាំងប្តេជ្ញាចំ​ពោះផ្នែកអាកាស​ធាតុរបស់កម្ពុជាដែ​លកំណត់គោល​ដៅអព្យាក្រឹត្យកាបូ​នត្រឹមឆ្នាំ២០​៥០

បារាំងប្តេជ្ញាចិត្តចំពោះផ្នែកអាកាសធាតុរបស់កម្ពុជាដែលកំណត់គោលដៅអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០។

យោងតាមសេចក្តីសេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាងលោកអេម៉ានុយអែលម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថាបារាំង បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំផ្នែកអាកាសធាតុរបស់កម្ពុជា ដែលបានកំណត់គោលដៅអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០តាមរយៈយុទ្ធសាស្ត្រផ្តោតលើបរិស្ថានស្អាត បៃតង និង និរន្តរភាព។បន្ថែមលើសពីនោះ បារាំងបានរំលឹកឡើងវិញនូវការត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងកម្ពុជាលើកិច្ចខិតខំប្រឹងប្រែងដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅនឹងអន្តរកាលថាមពលព្រមទាំងបានលើកឡើងពីតួនាទីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងដែលស្ដែងចេញតាមរយៈការចុះហត្ថលេខាកិច្ចព្រមព្រៀងចំនួន៣ ដែលគិតជាទឹកប្រាក់សរុបចំនួន ២១៥ លានអឺរ៉ូ។សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាកម្ពុជាប្តេជ្ញាមិនអភិវឌ្ឍវារីអគ្គិសនីនៅលើតួទន្លេមេគង្គ ហើយក៏មិនអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មឡើយ។ សម្តេចធិបតីក៏បានលើកឡើងថាកម្ពុជានឹងចូលរួមក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសសម្រាប់មនុស្សនិងភពផែនដី។ភាគីទាំងពីរក៏បានព្រមព្រៀងធ្វើការរួមគ្នាក្នុងការរៀបចំសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីសប្រទេសបារាំងនៅឆ្នាំ២០២៥៕

Powered by Blogger.