វៀតណាមនិងកម្ពុជានៅថ្ងៃទី២៨ខែមករាបានសន្យាជួយដល់ប្រទេសឡាវក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ អោយបានជោគជ័យ។
|
រូបតំណាង |
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភាបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ មុនពេលកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM)។រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាជួយសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រប្រទេសឡាវក្នុងការលើកកម្ពស់សាមគ្គីភាពក្នុងចំណោមសមាជិក និងនាំយកមជ្ឈភាពអាស៊ានដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ។រដ្ឋមន្រ្តីការបរទេសកម្ពុជាបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរៀបចំវេទិកាអាស៊ានស្តីពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដោយផ្តោតលើប្រជាជន នៅប្រទេសឡាវក្នុងខែមេសា។នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីការបរទេសវៀតណាម និងរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានឯកភាពអនុវត្តនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ លើកទី៤៦ ក្នុងខែមករា ឆ្នាំ២០២៤ និងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរសម្រាប់ឆ្នាំ ២០២១-២០២៥។រដ្ឋមន្រ្តីកាបរទេសវៀតណាមបានបញ្ជាក់ជាថ្មីថា វៀតណាមគាំទ្រឡាវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ ហើយនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការជំរុញផែនការយុទ្ធសាស្ត្រនៃចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០៤៥។រដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ព្រមទាំងធ្វើការជាមួយប្រទេសសមាជិកដទៃទៀត ដើម្បីរក្សាសាមគ្គីភាព និងពង្រឹងមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕ប្រភពVNA
Post a Comment