សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យបានអោយដឹងថាបុរសអាយុ៦៩ ឆ្នាំម្នាក់មកពីខេត្តសៀមរាបត្រូវបានបញ្ជាក់ថាមានជំងឺផ្តាសាយបក្សី H5N1 ដែលបានក្លាយជាករណីទី២ ក្នុងឆ្នាំនេះ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG6jU3APvoWgN0qIN2J8QJWLD6b-dkvK71HH-uW7Kk1NmNNh_hjFjOxusZlQsoDpMZ2Tr82GQf7Qonju32-iHSvYxNBD3930cZ52-WuV9-afRsGqWJbjw9HSi2wCM_jTnDYBo-jX9hKEh9JZ1KnS6oOVkcVv4E7JyouueDW0sLipw2tS-kQfT8TxPz5J91/w640-h426/f680076c8fc1f75148a096482ddc0db3.jpg) |
រូបតំណាង |
បុរសនោះត្រូវបានបញ្ជាក់ថាមាន វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទH5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤។ “បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ”។តាមការសាកសួរ បុរសនោះបានចិញ្ចឹមមាន់ពី ៥០ ទៅ ៦០ ក្បាល ហើយមាន់បានងាប់ជាបន្តបន្ទាប់ប្រហែល២សប្តាហ៍មុន។ក្រសួងបានបន្ថែមថា ក្រុមអ្នកជំនាញកំពុងពិនិត្យរកប្រភពនៃការឆ្លង និងករណីសង្ស័យឬអ្នកដែលមានទំនាក់ទំនងជាមួយជនរងគ្រោះដើម្បីការពារការផ្ទុះឡើងនៅក្នុងសហគមន៍។ថ្នាំ Tamiflu (oseltamivir) ដែលជាថ្នាំប្រឆាំងមេរោគដើម្បីការពារជំងឺគ្រុនផ្តាសាយបក្សីពីការរីករាលដាល ក៏ត្រូវបានផ្តល់ឱ្យទៅអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយបុរសនោះផងដែរ។នេះករណីទី២ ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីក្មេងប្រុសអាយុ៣ ឆ្នាំម្នាក់មកពីខេត្តព្រៃវែងត្រូវបានបញ្ជាក់ថាមានផ្ទុកវីរុសនេះកាលពីថ្ងៃព្រហស្បតិ៍។គ្រុនផ្តាសាយ H5N1 គឺជាជំងឺផ្តាសាយដែលជាធម្មតារីករាលដាលរវាងបក្សីឈឺ ប៉ុន្តែជួនកាលវាអាចឆ្លងពីបក្សីទៅមនុស្ស ហើយរោគសញ្ញារួមមានគ្រុនក្តៅ ក្អក ហៀរសំបោរ និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ក្រសួងបានបន្តថា ជំងឺផ្ដាសាយបក្សីនៅតែគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ដោយក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំបរិភោគសត្វបក្សីឈឺ ឬងាប់ ហើយចម្អិនសាច់ឱ្យបានល្អ។ចាប់ពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជាមានអ្នកឆ្លងជំងឺគ្រុនផ្តាសាយ H5N1 ចំនួន៦៤ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន៤១នាក់៕ប្រភពXinhua
Post a Comment