ព្រះមហា​ក្សត្រ​នរោត្តម​ ​សី​ហ​មុនី​ប្រទា​ន​ព្រះ​រាជអំណោយ​ដ​ល់​ប្រជាពលរដ្ឋ​ជាង​​៥​០​០​គ្រួសារ

កាលពី​ថ្ងៃពុធ​ព្រះមហាក្សត្រ​​នរោត្តម​ ​សី​ហ​មុនី​ ​បាន​សព្វព្រះរាជហឫទ័យ​យាងចុះ​សួរសុខទុក្ខ​ និង​ប្រោស​ប្រទាន​ព្រះ​រាជអំណោយ​ដល់​ពលរដ្ឋ​ប្រមាណ​ជាង​៥​០​០​គ្រួសារ​ជា​កសិករ​ដែល​មាន​ជីវភាព​ខ្វះខាត​ ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រើ​ញ​ ​ឃុំ​ប្រាំ​បី​មុម​ ​ស្រុក​ថ្ព​ង​ ​ខេត្ត​កំពង់ស្ពឺ​។​​
ក្នុង​ព្រះ​រាជដំណើរ​បំពេញបេសកកម្ម​មនុស្សធម៌​​ព្រះមហាក្សត្រ​បាន​យាង​សំណេះ​សំណាល​ពលរដ្ឋ​នៅ​តាម​លំនៅឋាន​ដោយ​ផ្ទាល់​ ​ដើម្បី​ឈ្វេង​យល់​ពី​សុខ​ទុក្ខ​និង​ទត​ពី​ស្ថានភាព​រស់​នៅ​ជាក់​ស្ដែង​របស់​ពួក​គេ​។​ ​ពលរដ្ឋ​ទាំងនោះ​ជា​កសិករ​ដែល​ធ្លាប់​បាន​រង​ពី​ការ​បំផ្លិចបំផ្លាញ​ផល​ដំណាំ​ដោយ​គ្រោះ​ធម្មជាតិ​ ​ដែល​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គេ​ជួប​ការលំបាក​។​គ្រួសារ​នីមួយៗ​បាន​ទទួល​ព្រះ​រាជអំណោយ​អង្គរ​៥​០​គីឡូក្រាម​ ​ត្រីខ​១​០​កំប៉ុង​ ​មី​ពី​​​រ​កេស​ ​ព្រមទាំង​ព្រះ​រាជអំណោយ​មុង​ ​ភួយ​ ​ក្រមា​ ​សារុង​ ​អាវយឺត​ ​អាវរងា​រ​ ​ស្បែកជើង​ ​និង​ថវិកា​ពីរ​ម៉ឺន​រៀល​ពី​ព្រះមហាក្សត្រ​។​ជាមួយនឹង​គ្នា​នោះ​ ​ព្រះមហាក្សត្រ​ក៏បាន​ជួប​សំណេះ​សំណាល​និង​ប្រទាន​អំណោយ​អាវ​ ​មុង​ ​ភួយ​ ​ក្រមា​ ​សារុង​ ​និង​ថវិកា​ពីរ​ម៉ឺន​រៀល​ដល់​លោកគ្រូ​អ្នក​គ្រូ​ចំនួន​១​៤​នាក់​នៅ​សាលា​បឋមសិក្សា​ថា​ន់​គឹម​ស៊ន​ ​ដើម្បី​ទំនុក​បម្រុង​ជីវភាព​របស់​ពួក​គេ​។​ ​ចំណែក​សិស្សានុសិស្ស​ប្រមាណ​៤​៥​០​នាក់​បាន​ទទួល​ព្រះ​រាជអំណោយ​ស​ម្លៀ​ក​បំពាក់​និង​ស​ម្ភារៈ​សិក្សា​មួយ​ចំនួន​។​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​បាន​សម្ដែង​ភាព​សប្បាយរីករាយ​ដោយ​បាន​ជួប​ប្រជាពលរដ្ឋ​ ​ដែល​ព្រះអង្គ​ចាត់​ទុក​ជា​យាយ​តា​ ​ជា​ម្ដាយ​ឪពុក​ ​ជា​បងប្អូន​ ​ជា​កូន​ ​និង​ជា​ចៅ​ៗ​ របស់​ព្រះអង្គ​។​ ​ក្នុង​ឱកាស​នោះ​ ​ព្រះមហាក្សត្រ​បាន​នាំ​ព្រះរាជ​បណ្ដាំ​សួរ​សុខទុក្ខ​ពី​សម្ដេច​ម៉ែ​ជូន​ចំពោះ​ពលរដ្ឋ​នៅ​ទីនោះ​ផង​ដែរ​។​ព្រះ​មហាក្សត្រ​​មាន​ព្រះ​រាជបន្ទូល​ថា៖​ «​សម្ដេច​ព្រះរាជ​មាតា​និង​ខ្លួនខ្ញុំ​តែងតែ​មាន​​ហឫទ័យ​យកចិត្តទុកដាក់​ជា​ដរាប​ចំពោះ​សុខ​ទុក្ខ​របស់​ប្រជានុរាស្ត្រ​នៅ​ទូទាំង​ប្រទេស។​ ​នៅ​ពេល​បាន​ដឹង​ថា​ពលរដ្ឋ​មានការ​ខ្វះខាត​ក្នុង​ជីវភាពរស់​នៅ​ប្រចាំថ្ងៃ​ សម្ដេច​ព្រះរាជ​មាតា​និង​ខ្លួន​ខ្ញុំ​បាន​នាំមក​នូវ​អំណោយ​ជូន​»​។​​ព្រះអង្គ​បាន​មាន​ព្រះ​រាជបន្ទូល​បន្ត​ថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ភ័ព្វ​សំណាង​យ៉ាង​ក្រៃលែង​ដែល​មាន​វត្តមាន​លោក​ ​ហ៊ុន​ ​សែន​ ​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​ ​ដែល​បាន​ដឹកនាំ​កសាង​ប្រទេស​បាន​ទទួល​សន្តិភាព​ ​មាន​ស្ថេរ​ភាព​នយោបាយ​ ​ស្ថេរ​ភាព​សង្គម​ ​ព្រមទាំង​ការ​រីក​ចម្រើន​លើ​គ្រប់​វិ​ស័យ​នៅ​ទូទាំង​ប្រទេស​។​ព្រះអង្គ​បន្ថែម​ថា​ ​បច្ចុប្បន្ន​ក្រោម​ការ​​​ដឹកនាំ​ដោយសម្តេចនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ប្រទេស​កម្ពុជា​កំពុង​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​ខ្លាំង​បំផុត​ ​ហើយ​រដ្ឋាភិបាល​ដឹកនាំ​សង្គមជាតិ​ទាំង​នៅ​ទីក្រុង​ ​ក៏ដូចជា​នៅ​ជនបទ​បាន​ទទួល​សេចក្ដី​សុខ​ ​សន្តិភាព​ ​និង​កា​អភិវឌ្ឍ​រីក​ចម្រើន​លូតលាស់​លើ​គ្រប់​វិ​ស័យ​។​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​បាន​កោត​សរសើរ​ចំពោះ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​ទាំងឡាយ​ជូន​ប្រជា​រា​ស្រ្ត​ប្រកប​ដោយ​ជោគជ័យ​នៅ​ទូទាំង​ខេត្ត​។​
លោក​ ​វ៉ី​ ​សំណាង​ ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​បាន​លើក​ឡើង​ថា​ ​នេះ​ជា​ព្រះរាជហឫទ័យ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះមហាក្សត្រ​ចំពោះ​សុខ​ទុក្ខ​របស់​ប្រជានុរាស្ត្រ​។​
យោង​តាម​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​ការ​បំពេញ​ព្រះ​រាជកិច្ច​ក្នុង​សកម្មភាព​មនុស្សធម៌​របស់​ព្រះអង្គ​ ​ដែល​បាន​យាង​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន​នេះ​ ​ជា​សក្ខីភាព​មួយ​បង្ហាញ​ថា​ ​ទុក្ខ​លំបាក​ប្រជារាស្ត្រ​ជា​ទុក្ខ​លំបាក​របស់​ព្រះមហាក្សត្រ​ ​ហើយ​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ​ក៏​ជា​ទុក្ខ​លំបាក​របស់​រដ្ឋាភិបាល​។​លោក​បាន​បន្ថែម​ថា​៖​ ​«​ព្រះមហាក្សត្រ​ចុះ​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​ ​គឺ​ចង់​ឈ្វេង​យល់​ពី​សុខ​ទុក្ខ​និង​ស្ថានភាព​រស​់នៅ​របស់​ប្រជាពលរដ្ឋ។ ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ឬ​សំណូមពរ​ផ្សេង​ ​ព្រះមហាក្សត្រ​រក​វិធីសាស្ត្រ​ដោះស្រាយបញ្ហា​ជូន​ពួក​គាត់​តាមរយៈ​កា​រដាក់​ព្រះរាជបញ្ជា​ទៅ​រដ្ឋាភិបាល​អនុវត្ត​ជាដើម​»​។​លោក​បាន​បញ្ជាក់​ថា​ ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សីហមុនី​ ​បាន​យាង​សួរសុខទុក្ខ​និង​ប្រទាន​អំណោយ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ​ក៏ដូចជា​សម្ពោធ​សមិទ្ធផល​ផ្សេងៗ​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​ចំនួន​២​៤​លើក​មក​ហើយ​។​ព្រះ​រាជ​កិច្ច​មនុស្សធម៌​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​សំខាន់​ជាមួយ​នឹង​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ កាក​បាទ​ក្រហម​កម្ពុជា​ ​ស្ថាប័នជាតិ​ ​និង​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការ​សង្គ្រោះ​ពលរដ្ឋ​ទីទ័លក្រ​ ​ពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​ ​ដូចជា​គ្រោះ​ទឹក​ជំនន់​ ​ខ្យល់ព្យុះ​ ​និង​គ្រោះ​រាំង​ស្ងួត​ជាដើម​៕
Powered by Blogger.