​សម្ដេចធិបតី​បញ្ជាក់ជំហរពង្រឹងនិ​ងពង្រីកនូវទំនាក់​ទំនងសហប្រតិបត្តិការ​ជាមួយកម្ពុជានិង​បារាំង

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត«ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំសូមបញ្ជាក់នូវជំហរដ៏ច្បាស់លាស់របស់កម្ពុជានៅក្នុងការពូនជ្រំនឹងបន្តពង្រឹងនិងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងខ្ញុំសង្ឃឹមថាតាមរយៈទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ អាចនឹងជជែកគ្នានៅក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពនៅក្នុងការលើកតម្កើងកម្រិតនៃសហប្រតិបត្តិការរវាងដៃគូរបស់យើងក្នុងប្រទេសយើងទាំងពីរ»។នេះការថ្លែងរបស់សម្តេចធិបតីក្នុងឱកាសធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នាPress Statemant ជាមួយលោកEmmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅវិមានប្រធានាធិបតីអេលីហ្សេ (Palais de L' 'Elys'ee) ទីក្រុងប៉ារីស សាធារណរដ្ឋបារាំងនៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករា ឆ្នាំ២០២៤។សម្ដេចធិបតីបានថ្លែងអំណរគុណប្រធានាធិបតីបារាំងចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា«ខ្ញុំសូមគូសបញ្ជាក់ថា បារាំងគឺជាប្រទេសដំបូងក្នុងទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទ្វីបអឺរ៉ុបក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី»។គិតត្រឹម១៣ខែកន្លងទៅនេះកម្ពុជាមានថ្នាក់ដឹកនាំកំពូល៣រូប រួមមាន៖


ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាពេលនេះ។តាមរយៈ វត្តមានថ្នាក់ដឹកនាំកំពូលៗខាងលើ សម្ដេចធិបតី បានគូសបញ្ជាក់ថា«នេះបង្ហាញឱ្យឃើញអំពីភាពស៊ីជម្រៅនិង ចំណង មិត្តភាពរបស់កម្ពុជានិងបារាំង។កម្ពុជាចងចាំជានិច្ចនៅតួនាទីរបស់បារាំងនៅក្នុងនាមជាស្ថាបនិកនិងជាសហប្រធានសន្និសីទទីក្រុងប៉ារីសស្ដីពីកម្ពុជាដែលនាំទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ដែលជាការរួមចំណែក ដ៏សំខាន់របស់បារាំងនៅក្នុងការស្ដារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិតាំងពីពេលនោះមកតាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»៕ 

Powered by Blogger.