នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣នេះនាវាទេសចរណ៍Westerdamបានវិលត្រឡប់មកចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុជាថ្មីម្តងទៀត។កម្ពុជាក៏បានអញ្ជើញស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្សWesterdamមកកាន់កម្ពុជាសាជាថ្មីនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBQqTfbIZRu5v1GEVZ1eBhXgQoLTMQ2uFzzV7TjCmK29rQ53yGf6ysEQ-_aP67fSx59nPZYGzB-OEZ_e8SW-JlwdO4WMq1ZYTo0pxDkQhGpg00ImWCPn7QM6pgFpL4G4S_rKfAtF8YuHMxqzUCdhRCN3ig-LJMUhCG_eS-kgSZ8tjzTO1VidKQyMf44Zlg/w640-h426/414967533_343050018527506_4893000037283955895_n.jpg) |
|
នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុខេត្តព្រះសីហនុនាថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។“កម្ពុជាតូចតែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងសង្រោះអ្នកទេសចរចំនួន១,៤៥៥នាក់ និងក្រុមនាវឹក៨០២នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលបដិសណ្ឋារកិច្ច ដល់អ្នកទេសចរទាំងអស់ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ការត្រឡប់មកវិញនេះគឺជាការរំលឹកដឹងគុណនិងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជាព្រមទាំងបេះដូងមនុស្សធម៌ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយនិងប្រកបដោយភាពប្រាកដនិយម របស់សម្តេចតេជោហ៊ុនសែន។វត្តមានជាថ្មីរបស់នាវានេះក៏ជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវានិងអ្នកទេសចរក្នុងនាវាក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោហ៊ុនសែននិងប្រជាជនកម្ពុជា។វត្តមាននាវាWesterdamជាថ្មីនៅលើទឹកដីកម្ពុជាគឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថាជាប្រទេសតូចដែលមានបេះដូងធំ។អ្នកសាងប្រវត្តិសាស្ត្រថ្មីនេះឱ្យកម្ពុជាក៏ជាសម្តេចតេជោហ៊ុន សែន៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBKeUr6EmJpSAtxKdbmbn67vVvw7TEiBfoYmYJkRGZa-3X1vjFM76mZhFK_HZmnDTK_X3UHaQTr46rz-AstgYhQquXvtpFq0exs84OhDlvnV3TOxdyYeCPltsFX9MqygKzVcb6VnwwqfkY3QjuRR4Jk92N44Tvi2aoNopPQSVpgxlHbH0ITQS995QY9BMl/w640-h426/415181911_678057817778365_2921507947376566472_n.jpg)
Post a Comment