នៅដើមឆ្នាំ២០២៤៖ពលករខ្មែរក្រៅប្រទេសអាចធ្វើលិខិតឆ្លងដែននៅប្រទេសដែលខ្លួនបម្រើការ
មានប្រសាសន៍ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត»នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរនៅក្រៅប្រទេសអាចធ្វើលិខិតឆ្លងដែនឬពន្យារលិខិតឆ្លងដែននៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារដោយចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៤តទៅ។នេះបើតាមឲ្យដឹងពីក្រសួងសង្គមកិច្ច។បើតាមឯកឧត្តមអភិសន្តិបណ្ឌិតស សុខា«ជាពិសេសពលករដែលធ្វើការនៅក្រៅប្រទេសទាំងនៅប្រទេសថៃ ទាំងនៅប្រទេសកូរ៉េ ម៉ាឡេ នៅប្រទេសជប៉ុនជាដើម ពេលមួយនោះលោក (នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត) បានប្រគល់តួនាទីឱ្យខ្ញុំធ្វើការសិក្សាជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ។ជាពិសេសក្រសួងការងារក្នុងការសម្របសម្រួលក្នុងការដាក់មន្ត្រីនៃអត្តសញ្ញាណកម្មដើម្បីធ្វើPassportនៅប្រទេសគោលដៅដែលមានពលករច្រើន។ ឥឡូវនេះយើងនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤»។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ |
Post a Comment