ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា៖ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូលនិងប៉េតង់សន្តិភាពវ័យចាស់គឺជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់របស់រាជរដ្ឋាភិបាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្ត “គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧- ២០២៣” របស់រាជរដ្ឋាភិបាល ដែលជាការគិតគូរដល់មនុស្សវ័យចាស់ តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានា ឱ្យបាននូវសន្តិសុខ ប្រាក់ចំណូល, កាត់បន្ថយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រជាជនវ័យចាស់ ព្រមទាំងលើកកម្ពស់សុ ខុមាលភាពរបស់ពួកគាត់ ប្រកបដោយសមធម៌, ពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុង សង្គមជាតិ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីលានប៊ូល និងប៉េតង់ពហុកីឡដ្ឋានជាតិ។
Post a Comment