សម្តេចធិបតីហ៊ុនម៉ាណែតបានលើឡើងថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គ្មានប្រជាពលរដ្ឋណាមួយត្រូវបានធ្វើទុកបុកម្នេញដោយសារតែការគោរពជំនឿសាសនាឡើយ។
|
|
សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖«រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជាយើងគ្មានប្រជាពលរដ្ឋណាមួយត្រូវបានធ្វើទុកបុកម្នេញដោយសារតែការគោរពជំនឿសាសនាឡើយ។ផ្ទុយទៅវិញការគោរពប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវបានការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់នូវជំនឿនិងសន្តិសុខសណ្ឋាប់ធ្នាប់សាធារណៈនោះទេ»។សម្តេចធិបតីបានលើកឡើងបន្តថានៅកម្ពុជាមិនមានជម្លោះសាសនានោះទេដែលនេះជាតថភាពមួយដែលយើងគួរមានមោទនភាពព្រោះមានប្រទេសជាតិច្រើន ដែលមិនអាចធានាបានសុខដុមរមនាសាសនាដែលពេលខ្លះបានបង្កជម្លោះសាសនានិងធ្វើឱ្យបែកបាក់រហូតដល់បង្កើតឱ្យមានសង្គ្រាមធ្វើឱ្យមនុស្សរាប់ពាន់ម៉ឺននាក់ស្លាប់បាត់បង់ជីវិត។សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាគ្រប់សាសនាទាំងអស់ទទួលបានស្ថានភាពមួយដូចគ្នាទាំងល្អទាំងអាក្រក់។ផ្ទុយទៅវិញកាលនៅក្នុងសម័យខ្មែរក្រហមគ្រប់សាសនាទាំងអស់ត្រូវបានលុបបំបាត់ប៉ុន្តែក្រោយឆ្នាំ១៩៧៩សាសនាទាំងអស់ត្រូវបានទទួលនិងយកចិត្តទុកដាក់ឡើងវិញ។សម្តេចបានបន្តថា នៅកម្ពុជាមិនមែនសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ពិតណាស់ទោះបីមានការប្រតិបត្តិការនិកាយផ្សេងគ្នាដូចជានៅក្នុងសាសនាឥស្លាមក៏មានការគោរពផ្សេងគ្នា ហើយនៅគ្រិស្តសាសនាក៏មាន និកាយផ្សេងគ្នា។ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយមដែលធ្វើឱ្យមានជម្លោះសាសនានោះទេ។ជាមួយគ្នានោះដែរ សម្តេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលក៏ដូចជានៅក្នុងសង្គមត្រូ វតែចូលរួមទប់ស្កាត់ និងលុបបំបាត់កុំឱ្យកើតមានជម្លោះណាមួយនៅលើទឹកដីកម្ពុជា នោះទេ។សម្តេចធិបតីបញ្ជាក់ថា៖«យើងត្រូវតែរួមគ្នាការពារកុំឱ្យមាន យើងត្រូវលុបបំបាត់ទាំងអស់ដើម្បីរក្សាសុខសន្តិភាពនិងសុខដុមរមនានៅក្នុងសង្គមជាតិមិនថា…គោលការណ៍ជ្រុលនិយម មិនថាក្នុងសាសនា និងនយោបាយត្រូវលុបបំបាត់ចោលព្រោះវាធ្វើឱ្យបែកបាក់សាមគ្គីក្នុងប្រទេស»។ការថ្លែងសម្តេចធិបតីនៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេចនិងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕
Post a Comment