ក្នុងឱកាសថ្ងៃកាន់បិណ្ឌទី៣សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនិង បុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm9XgS9jiTO39VLlKpZ-yC0hvKiTZqFzZ29k31H5JKPBkGP35kj-_zSYtCwwPNvii5Cnb0HujkCNz2zlxEU3E4GNQjVqPllQUjRG-McxhlJv8eGj-LUGurOOL-rblU6MF3cX6EPX1BoAUEBNsXR3Fa0n49p-6kuiFOrEOKMp-o2SgsOvAJMztEfGQhOQ7D/w640-h452/IMG_3267.jpg) |
រូបឯកសារអ៊ីនធឺណិត |
សម្តេចតេជោ បានបន្តថា នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាមរបស់សម្តេចតេជោ មានខ្លឹមសារទាំងស្រុងថា « អនុមោទនា ថ្ងៃកាន់បិណ្ឌ៣, ថ្ងៃទី២ តុលានេះ ត្រូវនឹងថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយជាពិសេសតាមទីវត្តអារាមនានា។ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ »៕AKP
Post a Comment