កម្ពុជា​និ​ង​​​ចិ​ន​បាន​ចេ​ញ​សេចក្តីប្រកា​ស​រួម

 រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​នៅ​ថ្ងៃសៅរ៍​នេះ​ ​បាន​ចេញ​សេចក្តីប្រកាស​រួម​ដែល​មានខ្លឹមសារ​ដូច​ខាងក្រោម​៖​

រូបភាពAP
តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម​ ​លី​ ​ឈាង​ ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​សម្តេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​អញ្ជើញ​បំពេញ​ ​ទស្សនកិច្ច​ផ្លូវការ​ ​នៅ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ពី​ថ្ងៃ​ទី​១​៤​ ​ដល់​ ​១​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​។​ ​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ​ ​សម្ដេច​ធិ​ប​តី​នាយករដ្ឋមន្ត្រី​បាន​មាន​ជំនួប​ជាមួយ​ឯកឧត្តម​ ​ស៊ី​ ​ជី​ន​ពីង​ ​ប្រធានាធិបតី​ចិន​ ​ដោយ​បាន​ផ្លាស់ប្ដូរ​ទ​ស្សនៈ​គ្នា​យ៉ាង​ស៊ី​ជម្រៅ​លើ​ការ​កសាង​សហគមន៍​វាសនា​រួម​ ​កម្ពុជា​-​ចិន​ ​ក្នុង​យុគ​សម័យថ្មី​ ​និង​ពិភាក្សាគ្នា​លើ​បញ្ហា​តំបន់​ ​និង​អន្តរជាតិ​ ​ដែល​ជា​ផលប្រយោជន៍​រួម​ ​ជា​ការកំណត់​ទិសដៅ​សម្រាប់​អនាគត​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។​សម្តេច​ធិ​ប​តី​នាយករដ្ឋមន្ត្រី​ ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ ​លី​ ​ឈាង​ ​នាយករដ្ឋមន្ត្រី​ចិន​ ​និង​ជួប​ជាមួយ​ឯកឧត្តម​ ​ចាវ​ ឡឺ​ជី​ ​ប្រធាន​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​នៃ​ ​សភា​តំណាង​ប្រជាជន​ចិន​។​

​១​. ​ភាគី​ទាំងពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​យ៉ាង​ធំធេង​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ ​ដែល​ត្រូវ​បាន​ពូន​ជ្រំ​ដោយ​យកចិត្តទុកដាក់​ពីសំណាក់​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយៗ​ ​នៃ​ប្រទេស​ទាំងពីរ​ ​និង​កំពុង​បន្ត​រីកចំរើន​កាន់តែ​រឹង​មាំ​ឥតឈប់ឈរ​ថែមទៀត​ ​ក្នុងរយៈពេល​ ​៦​៥​ឆ្នាំនេះ​ ​ចាប់តាំង​ពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​។​ ​ភាគី​ទាំងពីរ​សង្កត់ធ្ងន់​ថា​ ​មិនថា​ស្ថានភាព​អន្តរជាតិ​ប្រែប្រួល​យ៉ាងណា​នោះ​ទេ​ ​ភាគី​ទាំងពីរ​នឹង​អភិវឌ្ឍ​ឥតឈប់ឈរ​នូវ​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង​របស់​ខ្លួន​ ​និង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​ ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ការ​ ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ ​ប្រកបដោយ​គុណភាព​ខ្ពស់​ ​ក​ម្រិ​ត​ខ្ពស់​ ​និង​ស្តង់​ដារ​ខ្ពស់​ ​ក្នុង​ ​យុគ​សម័យថ្មី​ ​ដើម្បី​ជា​ការ​បង្ហាញ​អំពី​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ​។​ ​ភាគី​ទាំងពីរ​បាន​ ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​ព្រឹត្តិការណ៍​ ​«​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​»​ ​ដើម្បី​អប​អរសាទរ​ខួប​ ​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៦​៥​ ​នៃ​ទំនាក់ទំនង​ការទូត​ ​និង​នៅតែ​មាន​ឆន្ទៈ​បន្ត​ទំនាក់ទំនង​មិត្តភាព​ជា​ ​ប្រពៃណី​តាមរយៈ​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយៗ​។​

២​. ​ភាគី​ទាំងពីរ​បញ្ជាក់​ឡើងវិញ​នូវ​ការគោរព​ ​និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ចំពោះ​ជម្រើស​ន​ ​មាគ៌ា​អភិវឌ្ឍន៍​ដែល​ស្រប​នឹង​លក្ខខណ្ឌ​ជាតិ​រៀងៗខ្លួន​។​ ​ភាគី​កម្ពុជា​កោតសរសើរ​នូវ​សមិទ្ធផល​ដ៏​ធំ​ ​ធេង​របស់​ប្រទេស​ចិន​ក្នុង​ទសវត្សរ៍​ ​នៃ​យុគ​សម័យថ្មី​ ​និង​ទំនើប​ភា​វូប​នី​យ​កម្ម​របស់​ចិន​ ​ដែល​ផ្តល់​នូវ​ ​ជម្រើស​ដល់​ទំនើប​ភា​វូប​នី​យ​កម្ម​សម្រាប់​មនុស្សជាតិ​ ​និង​កាលានុវត្ត​ភាព​ថ្មីៗ​សម្រាប់​កម្ពុជា​។​ ​វា​ត្រូវ​ ​បាន​គេ​ជឿជាក់​ថា​ ​ប្រទេស​ចិន​នឹង​សម្រេច​បាន​នូវ​គោលដៅ​សតវត្ស​ទី​២​របស់​ខ្លួន​ ​ក្នុង​ការ​កសាង​ ​ប្រទេស​សង្គមនិយម​ទំនើប​ដ៏​អស្ចារ្យ​មួយ​លើ​គ្រប់​វិ​ស​័​យ​ ​ដើម្បី​ក្លាយ​ជា​ប្រជាជាតិ​រុងរឿង​ដ៏​អស្ចារ្យ​មួយ​ ​តាមរយៈ​ទំនើប​ភា​វូប​នី​យ​កម្ម​របស់​ចិន​។​ ​ភាគី​ចិន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​កម្ពុជា​ ​ហើយ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ក្រោមម្លប់​របស់​ព្រះករុណា​ព្រះបាទ​ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ក្រោម​ការ​​​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ​ថ្មី​កម្ពុជា​ដែល​មាន​សម្ដេច​ធិ​ប​តី​នាយករដ្ឋមន្ត្រី​ ​ជា​ប្រមុខ​ ​កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​វឌ្ឍនភាព​ថ្មីៗ​ ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ ​និង​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ ​ព្រមទាំង​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​ថ​ ​រក្សា​សន្តិភាព​ ​និង​វិបុលភាព​ ​នៅ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

​៣​. ​ភាគី​ចិន​បញ្ជាក់​ជាថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​ ​សន្តិសុខ​ ​និង​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ ​ខណៈ​បញ្ជាក់​ពី​ការ​ប្រឆាំង​ ​ដាច់ខាត​ ​ចំពោះ​ការ​ជ្រៀតជ្រែក​ពី​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​ភាគី​កម្ពុជា​បញ្ជាក់​ជាថ្មី​អំពី​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ ​«​គោល​នយោបាយ​ចិន​មួយ​»​ ​ដែល​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​គឺជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែមួយ​គត់​ ​តំណាង​ឱ្យ ​ប្រទេស​ចិន​ទាំងមូល​ ​ហើយ​តៃ​វ៉ាន់​គឺជា​ផ្នែក​មួយ​មិន​អាច​កាត់ផ្តាច់​ចេញពី​ទឹកដី​ ​និង​ជា​កិច្ចការ​ផ្ទៃក្នុង​ ​របស់​ចិន​ ​ដែល​មិន​អនុញ្ញាត​ឱ្យ​មានការ​ជ្រៀតជ្រែក​ពី​បរទេស​ឡើយ​។​ ​កម្ពុជា​ប្រឆាំង​នឹង​ការប៉ុនប៉ង​ ​នានា​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​ឬ​រារាំង​ ​ឬ​ទប់ទល់​​​នឹង​ប្រទេស​ចិន​ ​ក្រោម​ឧបាយកល​ ​យក​បញ្ហា​តៃ​វ៉ាន់​ជា​លេស​ ​ឬ​សកម្មភាព​បំបែក​ខ្លួន​តាម​ទម្រង់​ណាមួយ​ដើម្បី​ទាមទារ​ ​«​ឯករាជ្យ​ភាព​តៃ​វ៉ាន់​»​។​កម្ពុជា​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​នូវ​កិច្ចប្រឹងប្រែង​នានា​របស់​ចិន​ ​ដើម្បី​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​ ​និង​មិន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃ​វ៉ាន់​ទោះ​ក្នុង​ទម្រង់​ណាមួយ​ក៏ដោយ​។​ភាគី​ទាំងពីរ​បញ្ជាក់​ពី​ការ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ធ្វើនយោបាយ​លើ​បញ្ហា​សិទ្ធ​មនុស្ស​ ​ការ​អនុវត្ត​ស្តង់​ដារ​ពីរ​ ​និង​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ ​ក្រោម​ហេតុផល​សិទ្ធ​ ​មនុស្ស​ ​ឬ​ប្រជាធិបតេយ្យ​។​ ​ភាគី​ទាំងពីរ​ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​ជ្រៀត​ ​ជ្រែក​ពី​ខាងក្រៅ​ ​និង​បដិវត្តន៍​ពណ៌​។​

៤​. ​ភាគី​ទាំងពីរ​ឯកភាព​គ្នា​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​ជា​យុទ្ធសាស្ត្រ​ក​ម្រិ​ត​ខ្ពស់​ ​ដើម្បី​ជំរុញ​ការ​សម្របសម្រួល​ ​និង​កិច្ច​សហប្រតិបត្តិការ​លើ​ទំនាក់ទំនង​ទ្វេភាគី​ ​និង​បញ្ហា​សំខាន់​ៗ​ដែល​ជា​ការ​ព្រួយបារម្ភ​រួម​។​ ​ភាគី​ទាំងពីរ​ឯកភាព​គ្នា​ផ្ដល់​តួនាទី​ពេញលេញ​ដល់​គណៈកម្មាធិការ​សម្របសម្រួល​ ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​ ​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​- ​ចិន​ ​ក្នុង​យុគ​សម័យថ្មី​ ​រវាង​ព្រះរាជាណាចក្រកម្ពុជា​ ​និង​សាធារណរដ្ឋប្រជាមានិត​ចិន​ (​ឆ្នាំ​២​០​២​៤​- ​២​០​២​៨​) ​ព្រមទាំង​តួនាទី​នានា​របស់​រដ្ឋសភា​និង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​សភា​ ​តំណាង​ប្រជាជន​ចិន​ ​គណៈកម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ ​ក៏ដូចជា​ប​ណ្ដ ​ញ​ទំនាក់ទំនង​បក្ស​ ​ព្រមទាំង​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​ ​ផ្លាស់ប្ដូរ​រវាង​គណបក្សប្រជាជន​កម្ពុជា​ ​និង​គណបក្ស​កុម្មុ​យ​នី​ស្ត​ចិន​ ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ស៊ី​ ​ជម្រៅ​នូវ​ការ​ផ្លាស់ប្ដូរបទពិសោធន៍​លើ​អភិបាល​កិច្ច​ ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ ​និង​បំពេញ​បន្ថែម​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ក្នុង​យុគ​សម័យថ្មី​។​

៥​. ​ភាគី​ទាំងពីរ​ឯកភាព​គ្នា​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការ​បន្សំ​គ្នា​ជា​យុទ្ធសាស្ត្រ​ ​រវាង​យុទ្ធ​សា​ស្ត​ ​បញ្ចកោណ​ ​និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​និង​ផ្តោត​លើ​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​ ​ដែល​មាន​វិ​ស័យ​អាទិភាព​ចំនួន​០​៦​ ​ដើម្បី​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាពជា​ ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​កម្ពុជា​-​ចិន​ ​និង​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​រួម​ប្រកបដោយ​ចីរភាព​ ​និង​គុណភាព​ខ្ពស់​។​

– ​ផ្តល់​តួនាទី​ឱ្យ​បាន​ពេញលេញ​ដល់​យន្ត​ការ​ការងារ​កម្ពុជា​-​ចិន​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ ​វិនិយោគ​ ​និង​សមត្ថភាព​ផលិត​ ​ជាមួយនឹង​ទ​ស្សនៈវិ​ស​័​យ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សី​ហ​នុ ឱ្យ​ក្លាយ​ជា​ ​គំរូ​នៃ​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​ ​រួមគ្នា​ធ្វើ​ការសិក្សា​លើ​ ​«​ច្រក​របៀង​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​»​ ​នៅ​កម្ពុជា​។​ ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ ​ជា​គម្រោង​លេចធ្លោ​ ​និង​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​សហគ្រាស​ចិន​ ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​ការ​ ​វិនិយោគ​នៅ​កម្ពុជា​ ​ខណៈ​លើកទឹកចិត្ត​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​ក្រុមហ៊ុន​នានា​នៃ​ប្រទេស​ ​ទាំងពីរ​លើ​វិ​ស័យក​សិ-​ឧស្សាហកម្ម​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដឹកជញ្ជូន​ ​អគ្គិសនី​ ​ថាមពល​ ​និង​កម្មន្តសាល​។​ ​ភាគី​ចិន​គាំទ្រ​ការ​អភិវឌ្ឍ​ផ្លូវដែក​នៅ​កម្ពុជា​ ​និង​រួមគ្នា​ធ្វើ​ការសិក្សា​លើ​ការ​រៀបចំផែនការ​បឋម​ ​និង​ការ​ ​រចនា​ ​ក៏ដូចជា​ការសិក្សា​សមិទ្ធិ​លទ្ធភាព​បច្ចេកទេស​ ​និង​សេដ្ឋកិច្ច​ ​ខណៈ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​ ​ថ្នល់​ ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ​និង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​គាំពារ​ជាច្រើន​ទៀត​ ​ក៏ដូចជា​កិច្ច​សហ​ ​ប្រតិបត្តិការ​អគ្គិសនី​ ​និង​បណ្ដាញ​ថាមពល​។​

– ​ពន្លឿន​វឌ្ឍនភាព​នៃ​ច្រក​របៀង​មច្ឆា​ ​និង​អង្ករ​ ​ដោយ​ផ្តោត​សំខាន់​លើ​កសិផល​ ​ដូចជា​ ​ត្រី​ ​អង្គរ​ ​ផ្លែឈើ​ត្រូពិ​ច​ ​បន្លែ​ ​និង​ធាតុ​ចូល​កសិកម្ម​នានា​ (​ជី​ ​ថ្នាំ​សម្លាប់​សត្វល្អិត​ ​ចំណី​សត្វ​) ​ដើម្បី​បង្កើន​ ​ទំហំ​ពាណិជ្ជកម្ម​កសិកម្ម​រវាងប្រទេស​ទាំងពីរ​។​ ​ដើម្បី​សម្រេច​គោលបំណង​នៃ​ច្រក​របៀង​មច្ឆា​ ​និង​ ​អង្ករ​ ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​កសិកម្ម​ ​គួរ​ផ្តោត​លើ​ការ​អភិវឌ្ឍ​វា​រី​វប្បកម្ម​ ​កសិកម្ម​កែច្នៃ​ ​កសិកម្ម​អេកូ​ឡូ​ស៊ី​ ​ម៉ាស៊ីន​ទំនើប​ៗ​ ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ ​និង​ធនធានមនុស្ស​។​ ​តំបន់​នានា​ដែល​ ​បង្ហាញ​ពី​កសិកម្ម​ទំនើប​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ ​ហើយ​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​ ​ផ្លាស់ប្ដូរ​កសិកម្ម​ឌី​ជី​ថល​ក៏​នឹង​ត្រូវ​បាន​អនុវត្ត​។​

ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ត្រួតពិនិត្យ​ ​និង​ច​ត្តាឡី​ស័ក​រវាងប្រទេស​ទាំងពីរ​។​ ​ស្វែងរក​ការផ្លាស់ប្តូរ​ព័ត៌មាន​ឆ្លង​ដែន​ផង​ដែរ​ ​តាមរយៈ​ “​ច្រកចេញ​ចូល​តែមួយ​»​ ​ខណៈ​ធ្វើ​ឱ្យ​ស៊ី​ ​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ច​ត្តាឡី​ស័ក​រុក្ខជាតិ​ ​និង​សត្វ​ ​សុវត្ថិភាព​ម្ហូបអាហារ​ ​និង​ពន្លឿន​កា​ ​ន​ការ​ ​ចរចា​លើ​ពិធីសារ​ច​ត្តាឡី​ស័ក​សម្រាប់​ការ​នាំ​ផលិតផល​កសិកម្ម​ ​និង​ម្ហូបអាហារ​ទៅ​ចិន​។​

– ​ផ្តល់​ឱ្យ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​កម្ពុជា​-​ចិន​ ​នូវ​តួនាទី​ ​ដឹកនាំ​ពេញលេញ​ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​បណ្តា​សហគ្រាស​នៃ​ប្រទេស​ទាំងពីរ​។​ ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជ​ ​កម្ម​សេរី​កម្ពុជា​-​ចិន​ ​ខណៈ​ទាញ​យក​ឱ្យ​បាន​ពេញលេញ​នូវ​សក្តានុពល​ ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​និង​ ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កម្ពុជា​នៅ​ក្នុង​ប្រទេស​ចិន​ ​តាមរយៈ​យន្ត​ការ​ ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​ទ្វេភាគី​ ​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​ ​ពិព័រណ៍​នាំ​ ​ចេញ​-​នាំចូល​ចិន​ ​ពិព័រណ៍​ផលិតផល​អ្នកប្រើប្រាស់​អន្តរជាតិ​ចិន​ ​ពិព័រណ៍​ពាណិជ្ជកម្ម​ឌី​ជី​ថល​សកល​ ​ពិព័រណ៍​អា​ស៊ាន​-​ចិន​។​ល​។​ ​លើក​ក​ម្ពស់​ការ​អនុវត្ត​ប្រកបដោយ​គុណភាព​ខ្ពស់​នូវ​កិច្ចព្រមព្រៀង​ភាព​ ​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ ​ព្រមទាំង​ជំរុញ​ការចរចា​តំបន់​ពាណិជ្ជកម្ម​សេរី​អា​ស៊ាន​-​ចិន​ ​៣​.​០​។​ ​ភាគី​កម្ពុជា​គាំទ្រ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ ​គ្រប់ជ្រុងជ្រោយ​តំបន់​។​

– ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ថាមពល​វា​រី​អគ្គិសនី​ ​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះ​ ​អាទិត្យ​ ​និង​ប្រភព​ថាមពល​ស្អាត​ដទៃទៀត​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​កិច្ច​សហប្រតិបត្តិការ​ ​ថាមពល​បៃតង​ ​ដែល​មាន​ស្ថិរភាព​ ​និង​អាច​ទុកចិត្ត​បាន​ ​ជំរុញ​ការ​បង្កើត​គម្រោង​តំបន់​បង្ហាញ​ការ​ ​បញ្ចេញ​កា​បូ​ន​ទាប​កម្ពុជា​-​ចិន​ ​នៃ​កិច្ច​សហប្រតិបត្តិការ​ត្បូង​-​ត្បូង​ ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​អនុវត្ត​កិច្ច​សហប្រតិបត្តិ​ក្នុង​កិច្ច​សន្ទនា​គោល​នយោបាយ​ ​ការស្រាវជ្រាវ​រួម​ ​និង​ ​ការ​កសាង​សមត្ថភាព​ ​ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ការ​គ្រប់គ្រង​ការ​បំពុល​ ​បរិស្ថាន​ ​និង​សេដ្ឋកិច្ច​ចរន្ត​ ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ដែល​ជា​ប្រយោជន៍​រួម​ ​ដូចជា​ការ​ ​គ្រប់គ្រង​ធនធាន​ទឹក​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​ការ​បង្ការ​គ្រោះ​រាំង​ស្ងួត​ ​និង​គ្រោះ​ទឹកជំនន់​ ​និង​ ​សុវត្ថិភាព​ទឹក​បរិភោគ​នៅ​តាម​ជនបទ​។​

– ​រក្សា​ការចូលរួម​យោធា​ក​ម្រិ​ត​ខ្ពស់​ ​ដើម្បី​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ​និង​ការផ្លាស់ប្តូរ​ ​រវាង​ស្ថាប័ន​ ​និង​អង្គភាព​ពាក់ព័ន្ធ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងពីរ​ ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហ​ ​ប្រតិបត្តិការ​ជាក់ស្ដែង​ ​ក្នុង​ការ​បណ្តុះបណ្តាល​ ​ការ​ធ្វើ​សម​យុទ្ធ​រួមគ្នា​ ​សេវាកម្ម​វេជ្ជសាស្ត្រ​ ​ភស្តុភារ​កម្ម​ ​និង​កា​រដោះ​មីន​។​ល​។​ ​ក៏ដូចជា​ការ​បង្កើន​ការ​សម្របសម្រួល​ ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វេទិកា​ ​ពហុភាគី​។​

​បន្ដ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​វិ​ស័យ​នគរបាល​ ​និង​ការ​កសាង​ ​សមត្ថភាព​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​មូលដ្ឋាន​នៃ​ប្រទេស​ទាំងពីរ​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លេងល្បែង​ ​ស៊ីសង​ឆ្លង​ដែន​ ​ការបោកប្រាស់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​លើ​ ​គម្រោង​នៃ​ខ្សែក្រវាត់​ ​និង​ផ្លូវ​សំខាន់​ៗ​។​

– ​ភាគី​ចិន​បញ្ជាក់​ការ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ ​តាមរយៈ​ការ​អនុវត្ត​បន្ថែម​ទៀត​នូវ​គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​ ​សកល​ ​និង​គម្រោង​នានា​ដូចជា​ ​ផ្លូវ​ជនបទ​ ​ស្ពាន​ ​ការ​ផ្គត់ផ្គង់​ទឹក​ ​សាលារៀន​ ​និង​មន្ទីរពេទ្យ​។​ ​ភាគី​ ​កម្ពុជា​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ចិន​។​– ​ភាគី​កម្ពុជា​បញ្ជាក់​សាជាថ្មី​នូវ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​ជូន​ចំពោះ​ទេសចរ​ចិន​ ​និង​ការ​ប្តេជ្ញា​ ​ចិត្ត​ក្នុង​ការ​ផ្ដល់​សន្តិសុខ​ ​និង​សេវាកម្ម​ប្រកបដោយ​គុណភាព​។​ ​ភាគី​ទាំងពីរ​ឯកភាព​គ្នា​បង្កើន​ការ​ ​ផ្លាស់ប្តូរ​រវាង​ស្ថាប័ន​ទេសចរណ៍​ ​និង​វប្បធម៌​/​ក្រសួង​ទទួលបន្ទុក​នៃ​ប្រទេស​ទាំងពីរ​ ​ដើម្បី​លើក​ក​ម្ពស់ ​ការ​អនុវត្ត​កម្មវិធី​ប្រតិបត្តិ​ ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វប្បធម៌​រវាង​រដ្ឋាភិបាល​ទាំងពីរ​ ​ស្រប​ពេ​លលើក​ ​ទឹកចិត្ត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​វិ​ស័​យ​ទេសចរណ៍​ ​និង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​ ​តាមរយៈ​ ​ការ​អភិវឌ្ឍ​គម្រោង​រួម​នៃ​ផលិតផល​ទេសចរណ៍​ ​ធនធានមនុស្ស​ ​និង​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ ​ការ​ផ្សព្វផ្សាយ​ ​និង​ទី​ផ្សារ​ទេសចរណ៍​ ​ក៏ដូចជា​ការ​គាំទ្រ​គ្រប់ជ្រុងជ្រោយ​នៅ​ក្នុង​កិច្ចប្រឹងប្រែង​កសាង​ ​ស្ថាប័ន​។​ ​បន្ត​អនុវត្ត​គម្រោង​ជំនួយ​របស់​ចិន​ ​ក្នុង​ការ​ជួសជុល​ព្រះបរមរាជវាំង​នៅ​អង្គរ​ ​និង​ជំរុញ​កិច្ច​ ​សហប្រតិបត្តិការ​ក្នុង​ការ​ការពារ​ ​និង​ការ​ជួសជុល​ប្រាសាទ​ព្រះវិហារ​ ​និង​បេតិកភណ្ឌ​វប្បធម៌​ដ​ទ​ ​ទៀត​។​ ​គាំទ្រ​សហគ្រាស​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​នៃ​ប្រទេស​ទាំងពីរ​ ​ដើម្បី​បង្កើន​ជើង​ហោះហើរ​កម្ពុជា​-​ចិន​ ​ស្របតាម​តម្រូវ​ការ​ទី​ផ្សារ​ ​ដើម្បី​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​ទ្វេភាគី​ ​និង​ការផ្លាស់ប្ដូរ​មន្ត្រី​។​បន្ត​គាំទ្រ​យុវជន​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​។​ ​លើក​ក​ម្ពស់​ផ្ទះ​យុវជន​សម្រាប់​មិត្តភាព​ ​កម្ពុជា​-​ចិន​ ឱ្យ​ក្លាយ​ជា​វេទិកា​សម្រាប់​ពង្រឹង​ការផ្លាស់ប្ដូរ​ ​និង​បណ្ដុះ​បណ្តាល​យុវជន​រវាងប្រទេស​ ​ទាំងពីរ​។​ ​ជំរុញ​ការ​បង្កើត​វិទ្យាស្ថាន​ខុងជឺ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​ការអប់រំ​ ​ភាសា​ចិន​នៅ​កម្ពុជា​។​ ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិ​កា​លើ​ការអប់រំ​វិជ្ជាជីវៈ​ ​ក្នុង​ក្របខណ្ឌ​ ​នៃ​ស​ម្ព័ន្ធ​អប់រំ​វិជ្ជាជីវៈ​កម្ពុជា​-​ចិន​ ​ខណៈ​លើក​ក​ម្ពស់​ការ​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​នៃ​ស្តង់​ដារ​ចុះ​ ​ឈ្មោះ​ជំនាញ​វិជ្ជាជីវៈ​។​ ​ភាគី​ចិន​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ចិន​ដល់​និស្សិត​កម្ពុជា​។​​បង្កើន​ការផ្លាស់ប្ដូរ​ ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័​យ​សុខាភិបាល​ ​រួម​ទាំង​ឱសថ​បុរាណ​ចិន​ ​និង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ ​ជំរុញ​ការ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ឱសថ​បុរាណ​ ​កម្ពុជា​-​ចិន​។​ ​ភាគី​ចិន​នឹង​បន្ត​បញ្ជូន​ក្រុម​គ្រូពេទ្យ​ឱសថ​បុរាណ​ចិន​មក​កម្ពុជា​។​


​ភាគី​ទាំងពីរ​គាំទ្រ​ការផ្លាស់ប្តូរ​ប្រជាជន​-​ប្រជាជន​គ្រប់​ទម្រង់​ ​និង​ជំរុញ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នៃ​ការផ្លាស់ប្ដូរ​អរិយធម៌​ ​និង​ការ​លើក​ក​ម្ពស់​ជីវភាព​រវាង​អង្គការ​ក​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ ​ក្នុង​គោលបំណង​ជំរុញ​ការ​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​ទាំងពីរ​។​

៦​. ​ភាគី​ទាំងពីរ​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ដើម្បី​ការពារ​ប្រព័ន្ធ​អន្តរជាតិ​ដែល​មាន​អង្គការសហប្រជាជាតិ​ជា​ស្នូល​ ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់អន្តរជាតិ​ ​និង​បទដ្ឋាន​ជា​មូលដ្ឋាន​សម្រាប់​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​ ​ដូច​មាន​ចែង​ក្នុង​គោលបំណង​ ​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​ ​សហប្រជាជាតិ​។​ ​ភាគី​ទាំងពីរ​ប្រឆាំង​រាល់​គ្រប់​ទម្រង់​នៃ​អនុត្តរភាព​ ​នយោបាយ​អំណាច​ឯកតោភាគី​និយម​ក្នុង​រូបភាព​ណាមួយ​ ​និង​ប្លុក​ផ្ដាច់មុខ​ដែល​ផ្តោត​លើ​ប្រទេស​ជាក់លាក់​មួយ​។​ ​ប្រទេស​ទាំងពីរ​ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​កសាង​ទំនាក់ទំនង​អន្តរជាតិ​ប្រភេទ​ថ្មី​ ​និង​កសាង​សហ​ ​គម​ន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ​ដ៏​ប្រសើរ​មួយ​។​

​ភាគី​ទាំងពីរ​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ដើម្បី​ការពារ​បទដ្ឋាន​ជា​មូលដ្ឋាន​ ​និង​គុណ​តម្លៃ​ស្នូល​នៃ​ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​និង​គាំទ្រ​ដល់​កំណែ​ទម្រង់​នានា​របស់​អង្គការ​នេះ​ ​ជាពិសេស​ការ​ស្តារ​ ​និង​ដំណើរការ​ធម្មតា​នៃ​យន្ត​ការ​ដោះស្រាយ​ជម្លោះ​ក​ម្រិ​ត​ពីរ​​​ដែល​មាន​លក្ខណៈ​ចាប់​បង្ខំ​។​ ​ប្រទេស​ ​ទាំងពីរ​ ​ដែល​សុទ្ធតែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ ​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ ​ខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ដើម្បី​រួមគ្នា​ការពារ​សិទ្ធ​ស្រប​ច្បាប់​នៃ​សមាជិក​ជា​ប្រទេស​កំពុង​ ​អភិវឌ្ឍ​ ​និង​លើក​ក​ម្ពស់​តួនាទី​របស់​អង្គការ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

ភាគី​ទាំងពីរ​ឯកភាព​គ្នា​ប្រកាន់ខ្ជាប់​នូវ​ពហុភាគី​និយម​ពិតប្រាកដ​។​ ​ភាគី​កម្ពុជា​កោតសរសើរ​ ​ចំពោះ​តួនាទី​មាន​លក្ខណៈ​ស្ថាបនា​របស់​ចិន​ ​ក្នុង​ការ​លើក​ក​ម្ពស់​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ជាសាកល​ ​ហើយ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​នៃ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​ដើម្បី​ឆ្ពោះទៅ​រកការ​អនុវត្ត​ឱ្យ​បាន​ឆាប់​នូវ​របៀបវារៈ​របស់​អង្គការសហប្រជាជាតិ​ ​ឆ្នាំ​២​០​៣​០​ ​សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ​កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​សកល​ ​និង​គំនិត​ផ្តួចផ្តើម​ ​អរិយធម៌​សកល​ ​ហើយ​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ចិន​ ​ស្តីពី​អភិបាល​កិច្ច​សន្តិសុខ​សកល​ ​ឆ្ពោះទៅ​សម្រេច​បាន​សន្ដិសុខ​រួម​ប្រកបដោយ​ចីរភាព​ ​សហប្រតិបត្តិការ​ ​និង​គ្រប់ជ្រុងជ្រោយ​ ​និង​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​រួម​របស់​មនុស្សជាតិ​ ​ដូចជា​សន្តិភាព​ ​ការ​អភិវឌ្ឍ​ ​សមធម៌​ ​យុត្តិធម៌​ ​ប្រជាធិបតេយ្យ​ ​និង​សេរីភាព​។​​ភាគី​ទាំងពីរ​បញ្ជាក់​សាជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ​ចំពោះ​តំបន់​ភា​វូប​នី​យ​កម្ម​ដែល​បើកចំហ​ ​ដើម្បី​ឈាន​ទៅ​ការ​កសាង​ផ្ទះ​សន្តិភាព​ ​សុវត្ថិភាព​ ​សន្តិសុខ​ ​វិបុលភាព​ ​ភាព​ស្រស់បំព្រង​ ​និង​មិត្តភាព​ ​នៅ​ក្នុង​តំបន់​ ​និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​អា​ស៊ាន​- ​ចិន​ ​ដើម្បី​កសាង​សហគមន៍​វាសនា​រួម​អា​ស៊ាន​-​ចិន​ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​ ​ភាគី​ទាំងពីរ​ឯកភាព​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ ​ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​វាសនា​រួម​សម្រាប់​ ​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​

​៧​. ​ភាគី​ទាំងពីរ​ជឿជាក់​ថា​ ​ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​ប្រទេស​សមាជិក​អា​ស៊ាន​ ​និង​ចិន​ ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​រក្សា​បាន​នូវ​ស្ថិរភាព​ជា​រួម​។​ ​ប្រទេស​ទាំងពីរ​បាន​អំពាវ​ ​នា​វ​ដល់​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​នូវ​សេចក្តីថ្លែង​ការណ៍​ស្តីពី​ ​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ដើម្បី​លើក​ក​ម្ពស់​កិច្ច​សហប្រតិបត្តិការ​លម្អ​ ​សមុទ្រ​ ​និង​សម្រេច​ឱ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ ​ប្រកបដោយ​សារសំខាន់​ ​និង​ ​ប្រសិទ្ធ​ភាព​ ​ឈ​រលើ​មូលដ្ឋាន​នៃ​ការ​ឯកភាព​ជាឯកច្ឆន្ទ​ទៅវិញទៅមក​ ​ដើម្បី​កសាង​សមុទ្រ​ចិន​ខាងត្បូង​ ​ទៅជា​សមុទ្រ​សន្តិភាព​ ​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​។​ ​រាល់​ការប៉ុនប៉ង​ណាមួយ​ក្នុង​ការប្រើប្រាស់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ​ដើម្បី​បំផ្លាញ​សន្តិភាព​ ​ស្ថិរភាព​ ​និង​ភាព​ជឿជាក់​ក្នុង​តំបន់​ពុំ​ ​មាន​លទ្ធផល​ល្អ​ឡើយ​ ​ហើយ​គួរតែ​ត្រូវ​ចៀសវាង​។​

​៨​. ​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ ​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។​ ​សម្ដេច​មហា​បវរ​ធិ​ប​តី​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ជូន​ថ្នាក់​ដឹកនាំ​ ​និង​ប្រជាជន​ចិន​ ​ចំពោះ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ ​និង​ប្រកបដោយ​មិត្តភាព​ ​ព្រមទាំង​បាន​អញ្ជើញ​ថ្នាក់​ដឹកនាំ​ចិន​ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តាមពេលវេលា​សមស្រប​។​

​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ​ ​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ ​ក្នុង​យុគ​សម័យថ្មី​ ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​ចិន​ (​ឆ្នាំ​២​០​២​៤​-​២​០​២​៨​) ​និង​ឯកសារ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ទៀត​ស្ដីពី​៖​ “​ច្រក​របៀង​ ​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​»​ ​«​ច្រក​របៀង​មច្ឆា​ ​និង​អង្ករ​»​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ការ​អភិវឌ្ឍ​បៃតង​ ​ការ​ត្រួតពិនិត្យ​និង​ច​ត្តាឡី​ស័ក​ ​ព្រៃឈើ​ ​និង​សត្វព្រៃ​ ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​៕KhmerTimes

Powered by Blogger.