កាលពីថ្ងៃពុធនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយលោកបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២បានឆ្លងកាត់នឹងការផ្លាស់ប្តូរក្នុងទិដ្ឋភាពអន្តរជាតិ ដោយនៅតែរក្សាបាននូវភាពរឹងមាំនិងមិនអាចបំបែកបាន ដែលនេះជាគំរូប្រភេទថ្មីសម្រាប់ទំនាក់ទំនងអន្តរជាតិ។
 |
|
ប្រមុខរដ្ឋាភិបាលទាំង២បានជួបពិភាក្សាការងារនៅអំឡុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដែលធ្វើឡើងនៅទីក្រុងហ្សាកាតា រួមមានកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៦និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ ដែលនេះគឺជាជំនួបដំបូងរបស់ថ្នាក់ដឹកនាំទាំងពីរផងដែរ។លោកនាយករដ្ឋមន្រ្តី Li Qiang បាននិយាយថា ប្រទេសចិនគឺជាដៃគូដ៏គួរឱ្យទុកចិត្តរបស់កម្ពុជាហើយតែងតែគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍ។លោកបានអំពាវនាវឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរមិត្តភាពនិងជំរុញការអភិវឌ្ឍរួម។លោកក៏បានជំរុញឱ្យប្រទេសទាំងពីរចរចាលើផែនការសកម្មភាពថ្មីដើម្បីកសាងសហគមន៍ចិន-កម្ពុជាដែលមានជោគវាសនារួមគ្នា ហើយរៀបចំផែនការសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី ដើម្បីរួមចំណែកដល់ការ ភាពរុងរឿង ការអភិវឌ្ឍ និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា។លោកបានបន្ថែមថាភាគីទាំងពីរគួរតែបន្តធ្វើការរួមគ្នាដើម្បីការពារមជ្ឈភាពរបស់អាស៊ាន និងរក្សាកិច្ចសហប្រតិបត្តិការក្នុងតំបន់លើទិសដៅត្រឹមត្រូវ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចាប់តាំងពីបង្កើតចំណងការទូតទ្វេភាគីកាលពី ៦៥ ឆ្នាំមុន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ទទួលបានផ្លែផ្កា ហើយចិនគឺជាមិត្តដ៏ល្អនិងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់កម្ពុជា។លោកបានបន្តថា រដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ និងក្របខណ្ឌទំនាក់ទំនងកម្ពុជា-ចិន និងធ្វើការជាមួយភាគីចិន ដើម្បីជំរុញការអភិវឌ្ឍថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានមិត្តភាពដែលត្រូវបានកសាងឡើងរួមគ្នាដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង៕ Xinhua/Khmer Times
Post a Comment