«ដើ​ម​រាំង»ប្រកាសថ្កោលទោសលាប​ពណ៌​​បងប្អូនអ្នកសារ​ព័ត៌​មានស៊ីឈ្នួលប្ដឹងបុគ្គលផែ​ង​ វណ្ណៈ!

បន្ទាប់ពីឃើញបុគ្គលនៅបរទេស២នាក់លើកឡើងថាៈអ្នកសារព័ត៌មានរាប់សិបនាក់ ដែលបានប្ដឹងលោក ផែង វណ្ណៈ ទៅក្រសួងព័ត៌មាន។គឺសុទ្ធតែពួកស៊ីឈ្នួល ដោយមានស្រីម្នាក់ នៅខេត្តបន្ទាយមានជ័យជាអ្នកនៅពីក្រោយនិងជួលឱ្យមកប្ដឹងដើម្បីផ្ដួលរលំបុគ្គល ផែង វណ្ណៈ នោះមក…!។នៅថ្ងៃទី២៩.០៩.២០២៣«ដើមរាំង»បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់មួយនេះ។

ក្នុងលិខិតរបស់«ដើមរាំង»បានបញ្ជាក់ថាៈ បុគ្គលបរទេសខាងលើ បានប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះ”ស្ដេច ហ្វេសប៊ុក”មកបញ្ចេញវោហារទស្សនៈផ្ទាល់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថាៈ ពួកអ្នកកាសែត ដែលបានប្ដឹងលោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News ទៅក្រសួងព័ត៌មាន គឺសុទ្ធតែពួកស៊ីឈ្នួល ដោយមានស្ដ្រីម្នាក់ នៅខេត្តបន្ទាយមានជ័យ ជាអ្នកជួលឱ្យប្ដឹងបុគ្គល ផែង វណ្ណៈ ដើម្បីផ្ដួលលោក ផែង វណ្ណៈ ។បុគ្គលពីររូបនោះ បានលើកឡើងទៀតថា ស្ដ្រីដែលបានជួលក្រុមអ្នកកាសែតឱ្យប្ដឹងលោក ផែង វណ្ណៈ គឺជាសាច់ញាតិរបស់សម្ដេច លើសជាងនេះទៅទៀតពួកគាត់ បាននិយាយ ប៉ះពាល់ដល់ឈ្មោះលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ថែមទៀត។ក្នុងន័យនេះអង្គភាពនៃគេហទំព័រ«ដើមរាំង»សូមបញ្ជាក់ថា ស្ដ្រីម្នាក់ ដែលមានប្រតិកម្មជាមួយបុគ្គល ផែង វណ្ណៈ ពាក់ព័ន្ធរឿងដោះដូរ”ចំណតរថយន្តក្រុង”នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។គឺពុំដែលមានទំនាក់ទំនងឬស្គាល់លោកចាងហ្វាង រួមនិងសហការី របស់សារព័ត៌មាន«ដើមរាំង»នោះឡើយ ហើយអង្គភាពនៃគេហទំព័រ«ដើមរាំង»ក៏ពុំដែលបានទទួលប្រាក់ពីស្ដ្រីរូបនោះសូម្បីមួយរៀល។ការលើកឡើង របស់បុគ្គលទាំង២នាក់ខាងលើ គឺជាចោទប្រកាន់ដោយគ្មានមូលដ្ឋានខុសពីការពិត ធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់អង្គភាពនៃគេហទំព័រ«ដើមរាំង»ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានផ្សេងទៀត យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។ករណីនេះអង្គភាពនៃគេហទំព័រ«ដើមរាំង»សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការ តាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ ដែលមានចេតនាទុច្ចរិត ចោទប្រកាន់លាបពណ៌មកលើបងប្អូនអ្នកសារព័ត៌មានបណ្ដាលឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ បាត់បង់ជំនឿចិត្ត លើស្ថាប័នព័ត៌មាន ដែលជាស្ថាប័ន អ្នកនាំពាក្យរបស់ជាតិ៕ប្រភពដើមរាំង





Powered by Blogger.