សម្តេច​ម​ហាបវរធិបតី​ហ៊ុន ម៉ាណែត៖កម្ពុជាច​ង់បានសន្តិភាពនិង​​ការអភិវឌ្ឍ

 នៅទីក្រុងហ្សាការតា តាំងពីម្សិលមិញមក សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន អាស៊ានបូក និងអាស៊ីបូព៌ា។ អស់ពីសារកោតសរសើរនិងការសាទរទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២សីហាមកឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់ និងពិភពលោក។តាមរយៈការសំណេះសំណាលកាលពីម្សិលមិញ និងព្រឹកមិញ(ជាមួយអគ្គលេខាធិការអាស៊ាន ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីជាមួយសមភាគីឡាវ និងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច ចនិងវិនិយោគអាស៊ានកាលពីម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ទៅកាន់បរទេស ក្នុងន័យបញ្ជាក់ឡើងវិញ និងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។

នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង (សង្គ្រាមនៅអ៊ុយក្រែន) និងនៅក្នុងបរិបទតំបន់មួយប្រកបដោយគ្រោះថ្នាក់ (ការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាស៊ី-ប៉ាស៊ីហ្វិក) សម្តេច ហ៊ុន ម៉ាណែត អះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។ ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា«សន្តិភាពអាចកើតឡើងបានលុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតី នៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេស ទៅលើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។ដោយឡែក ចំពោះសម្តេច ហ៊ុន ម៉ាណែត សន្តិភាព និងការអភិវឌ្ឍ ចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាព។ គ្មានដូចគ្នា សន្តិភាពយូរលង់ បើគ្មានការអភិវឌ្ឍជានិរន្តរ។ ម៉្លោះហើយ តាំងពីម្សិលមិញមក នៅហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នាចង់បាន ទី១ពិភពលោកមួយពហុភាគីនិយមព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកមួយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងលើគោលការណ៍មិនជ្រៀតជ្រែក។ ទី២ សម្តេច ហ៊ុន ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន (អាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥) ដែលត្រូវតែពង្រឹង តាមរយៈការបន្តសមាហរណកម្មតំបន់និងតាមរយៈការពង្រីកសមាហារណកម្មទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕ដោយAKP, ហ្សង់ ហ្វ្រង់ស័រ តាន់

(រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

Powered by Blogger.