លោកហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាទៅដល់ទីក្រុងប៉េកាំងដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅប្រទេសចិនហើយនឹងជួបជាមួយមន្ត្រីកំពូលៗ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9T4S5NNNr_v3WeDldmx6-gF_nwj4G9kyY5xsW1NS-mkZp5u0Mv19S75vJxvFk3oWdufP_fhPvSjC3_acQFKGo_qFa1XEi3YdFVBmx2kwKxebpFbfIiNZ7uKAp90U2ZwvovNABc4d8Jj2DoWd2uXxp9MJQYR5QZUUHePhsXz2ESHojnUvg2fx_cL_x2NE/w640-h426/378778991_905957337552721_6031620385241590553_n.jpg) |
|
ស្ថានីយទូរទស្សន៍ CGTN បានបង្ហោះនៅលើបណ្ដាញសង្គម Weibo ថា “នៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំងដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសចិន”។CGTN បានបន្ថែមថា “នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតចាប់តាំងពីលោកចូលកាន់តំណែង” ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះប្រទេសចិននិងកម្ពុជាប្រារព្ធខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូត។សារព័ត៌មានកម្ពុជាបានបង្ហោះរូបថតលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងភរិយាឡើងយន្តហោះទៅប្រទេសចិន ហើយថា ដំណើរទស្សនកិច្ចនៅថ្ងៃទី ១៤-១៦ ខែកញ្ញា ធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន Li Qiang។អ្នកនាំពាក្យនាយករដ្ឋមន្រ្តីកម្ពុជា លោក មាស សោភ័ណ្ឌ មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត គ្រោងនឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Li Qiang និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។លោកក៏នឹងជួបជាមួយប្រធានាធិបតី Xi Jinping និងប្រធានរដ្ឋសភាចិន Zhao Leji ផងដែរ។បន្ទាប់មក លោក ហ៊ុន ម៉ាណែត នឹងទៅទីក្រុងណាននីងដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០។ដំណើរទស្សនៈកិច្ចនេះនឹងក្លាយជាដំណើរទស្សនៈកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតាកាលពីសប្តាហ៍មុន៕ប្រភពAFP, Khmer Times
Post a Comment