ភឿថៃដឹកនាំរដ្ឋាភិបាលអាចបន្តកិច្ចចរចាឡើងវិញជាមួយកម្ពុជាពាក់ព័ន្ធនឹងការរុករកឧស្ម័ន
អ្នកជំនាញបាននិយាយថាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជានឹងក្លាយជាលក្ខខណ្ឌចាំបាច់សម្រាប់បន្តការចរចាពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៃធនធានឧស្ម័នធម្មជាតិនៅឈូងសមុទ្រថៃ ។ប៉ុន្តែក៏បានក្រើនរំលឹកឡើងវិញនៃភាពចម្រូងចម្រាស់ដែលអាចកើតមានប្រសិនបើមានការទាមទារៀងខ្លួន។ប្រសិនបើប្រទេសទាំង២រួមគ្នា ពួកគេអាចទាញយកធនធានថាមពលដែលមានតម្លៃប្រមាណ ១ទ្រីលានបាត។
រូបភាព៖ នាយកដ្ឋានសន្ធិសញ្ញា និងកិច្ចការច្បាប់នៃក្រសួងការបរទេសថៃ/KhmerTimesពួកគេបាននិយាយថា ភាពចលាចលនយោបាយ និងជាតិនិយមនៅក្នុងប្រទេសថៃបន្ទាប់ពីមានរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦បានក្លាយជាឧបសគ្គដ៏ធំសម្រាប់កិច្ចពិភាក្សារវាងប្រទេសទាំង២ស្តីពីការបោះបង្គោលព្រំដែនសមុទ្រក៏ដូចជាការរួមគ្នាអភិវឌ្ឍទុនបម្រុងប្រេងនៅក្នុងតំបន់ទំហំ ២៦,០០០គីឡូម៉ែត្រការ៉េ។បញ្ហានេះត្រូវបានពិភាក្សាជាយូរមកហើយក្នុងសិក្ខាសាលាស្ដីពីតំបន់ត្រួតស៊ីគ្នានៃប្រទេសទាំង២នៅឈូងសមុទ្រថៃ។ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយមហាវិទ្យាល័យនីតិសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn និងនាយកដ្ឋានសន្ធិសញ្ញា និងកិច្ចការច្បាប់នៃក្រសួងការបរទេសកាលពីថ្ងៃទី១០ ខែសីហា បើទោះបីជាភាគីថៃនៅតែរង់ចាំគោលការណ៍និងការណែនាំថ្មីពីរដ្ឋាភិបាលដែលមិនទាន់បង្កើតក៏ដោយ។លោកស្រី Suphanvasa Chotikajan Tang អគ្គនាយិកានៃនាយកដ្ឋានសន្ធិសញ្ញានិងកិច្ចការច្បាប់បាននិយាយថា ក្រសួងការបរទេសថៃបាននិងកំពុងរៀបចំឯកសារចាំបាច់ទាំងអស់សម្រាប់បន្តការចរចា។លោកស្រីបានបន្តថា៖ «យើងបានជួបសមភាគីកម្ពុជានៅដើមឆ្នាំនេះ ហើយនឹងជួបពួកគេម្ដងទៀតមុនដំណាច់ឆ្នាំនេះក្នុងខែកញ្ញា ដើម្បីស្វែងយល់ពីគ្នានិងត្រៀមខ្លួនសម្រាប់បន្តការចរចាឡើងវិញក្នុងពេលឆាប់ៗនេះ»។គណៈកម្មាធិការបច្ចេកទេសចម្រុះ បច្ចុប្បន្នដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan ដែលលអាចនឹងត្រូវបានផ្លាស់ប្តូ។ លោកស្រីបានថ្លែងក្នុងសិក្ខាសាលានេះថា អាចនឹងតម្រូវឱ្យស្នើឡើងនូវក្របខណ្ឌការចរចាថ្មី និងជំហរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលចូលមកកាន់តំណែង។ប្រទេសថៃនិងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រកាលពីខែមិថុនា ឆ្នាំ ២០០១ ដែលបានក្លាយជាចំណុចចាប់ផ្តើមនៃការចរចា។ទោះជាយ៉ាងនេះក្តី មិនមានវឌ្ឍនភាពច្រើនឡើយ ចាប់តាំងពីពេលនោះមក ដោយសារជម្លោះនយោបាយនៅក្នុងប្រទេសថៃ។មុនរដ្ឋប្រហារឆ្នាំ ២០០៦ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរៀបចំគូសវាសពីតំបន់កំណត់ព្រំដែនដែលពួកគេអាចធ្វើការអភិវឌ្ឍរួមគ្នា។កិច្ចពិភាក្សានេះត្រូវបានបង្អាក់ដោយការលេចចេញនូវចលនាប្រឆាំងលោកថាក់ស៊ីនខ្លាំងដែលបានចោទប្រកាន់លោកថាទទួលបានផលប្រយោជន៍ដោយសារក្រុមអ្នកជំនួញរបស់លោកនិងទំនាក់ទំនងជិតស្និទ្ធជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ការចោទប្រកាន់នេះគឺជាផ្នែកមួយនៃជម្លោះទ្វេភាគីកាន់តែធំ ខណៈដែលក្រុមវរជន(elite)នៅក្នុងប្រទេសថៃបានជំទាស់នឹងសំណើរបស់កម្ពុជាក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ជម្លោះពាក្សសំដីដ៏ក្តៅគគុកបាននាំឱ្យមានការប៉ះទង្គិចគ្នាផ្នែកយោធានៅក្នុងឆ្នាំ២០០៨ និងការបកស្រាយសាលក្រមឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិលើកម្មសិទ្ធិនៃរមណីដ្ឋានបុរាណនោះ។ ទន្ទឹមនឹងនោះ ក៏មានការប៉ះទង្គិចគ្នាបន្ថែមទៀតរវាងទាហានក្នុងឆ្នាំ ២០១១ ដែលបានធ្វើឲ្យភាគីទាំងសងខាងរងរបួស។អនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០១ នោះ បានក្លាយជាជនរងគ្រោះនៃបញ្ហាការទូត ខណៈដែលរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Abhisit Vejjajiva បានផ្អាកដំណើរការចរចានេះដោយសារលោកថាក់ស៊ីនត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឆ្នាំ២០០៩។ ពេលនោះ លោកថាក់ស៊ីនគឺជាជននិរទេសខ្លួននៅពេលនោះដែលស្ថិតនៅក្រោមច្បាប់របស់ប្រទេសថៃ ដោយប្រឈមរឿងក្តីពុករលួយជាច្រើន។ យ៉ាងណាក៏ដោយ អនុស្សរណៈយោគយល់គ្នានេះបានរស់ឡើងវិញ ខណៈដែលរដ្ឋាភិបាលថៃពេលនោះមិនបានជូនដំណឹងជាផ្លូវការដល់សមភាគីកម្ពុជា អំពីបំណងរបស់ខ្លួន។នាពេលនោះមក រដ្ឋាភិបាលដែលដឹកនាំដោយប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ដើម្បីផ្តួលរំលំរដ្ឋបាលរបស់លោកស្រី យីងឡាក់ដែលនេះបានធ្វើអោយខកខានក្នុងការវិលត្រឡប់ទៅរកតុចចារជាមួយកម្ពុជា។ប្រទេសថៃមិនអាចបន្តបាត់បង់ឱកាសសេដ្ឋកិច្ចបន្ថែមទៀតក្នុងការទាញយកធនធានធម្មជាតិនៅក្នុងតំបន់ត្រួតស៊ីគ្នាទៀតទេ ខណៈដែលឧស្ម័នដែលមាននៅលើឈូងសមុទ្រថៃជិតអស់ ។នេះបើយោងតាមលោកKurujitNakornthapនាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងឥន្ធនៈថៃ។លោកបានប្រាប់សិក្ខាសាលានេះថា ប្រទេសនេះពឹងផ្អែកកាន់តែខ្លាំងឡើងលើការនាំចូលឧស្ម័នធម្មជាតិរាវជារៀងរាល់ឆ្នាំ ដែលធ្វើអោយតម្លៃអគ្គិសនីក្នុងស្រុកកាន់តែមានតម្លៃថ្លៃ។ លោកបានបន្តថាតម្លៃឧស្ម័នដែលបាននាំចូលគឺ ៣៨,៦ ដុល្លារក្នុងមួយលាន Btu (British thermal units) ដែលថ្លៃជាង៧ដងនៃតម្លៃឧស្ម័នដែលផលិតនៅឈូងសមុទ្រថៃ ដែលមានតម្លៃត្រឹម ៥,៥ ដុល្លារក្នុងមួយលាន Btu។លោកបានបន្តថា៖ «វាចាំបាច់ និងជាឱកាសសម្រាប់យើងក្នុងការបន្តចរចាដើម្បីរួមគ្នាអភិវឌ្ឍធនធានប្រេងក្នុងតំបន់ត្រួតស៊ីគ្នា»។លោក Kurujit អតីតលេខាធិការប្រចាំការនៅក្រសួងថាមពលដែលមានបទពិសោធន៍ក្នុងការចរចាដើម្បីបង្កើតតំបន់អភិវឌ្ឍន៍រួមគ្នាទាញយកធនធានធម្មជាតិនៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយម៉ាឡេស៊ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានលើកឡើងថា ការអត់ធ្មត់និងភាពបត់បែនគឺពិតជាត្រូវការជាចាំបាច់សម្រាប់ការចរចាដើម្បីធ្វើឱ្យមានវឌ្ឍនភាពលើបញ្ហាទាំងនេះ។លោកបានគូសបញ្ជាក់ទៀតថា គំរូអភិវឌ្ឍន៍រួមគ្នារបស់ថៃ-ម៉ាឡេស៊ី ត្រូវបានចាត់ទុកថាជាជោគជ័យ និងធ្វើជាគំរូសម្រាប់ប្រទេសក្នុងតំបន់។ «ទាំងប្រទេសថៃនិងកម្ពុជាត្រូវតែទម្លាក់ចោលនូវគំនិតជាតិនិយមនិងផ្នត់គំនិតរឹងទទឹង ហើយធ្វើការឆ្ពោះទៅរកដំណោះស្រាយដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក»។លោក DulyapakPreecharushនាយករងវិទ្យាស្ថានសិក្សាអាស៊ីបូព៌ានៃសកលវិទ្យាល័យ Thammasat បាននិយាយថា ការបន្តការចរចាលើតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជានឹងកាន់តែងាយស្រួលប្រសិនបើគណបក្សភឿថៃអាចបង្កើតរដ្ឋាភិបាលថ្មី ខណៈដែលខ្លួនមានទំនាក់ទំនងល្អជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនដែលបានកាន់តំណែងអស់រយៈពេល៤០ឆ្នាំ ទើបតែបានផ្ទេរតំណែងឱ្យកូនប្រុសរបស់សម្តេចគឺលោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ បន្ទាប់ពីឈ្នះលើសលប់ ក្នុងការបោះឆ្នោតថ្ងៃកាលពីថ្ងៃទី ២៣ ខែកក្កដា។លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីពួកគេត្រូវបានគេឃើញចូលរួមក្នុងពិធីខួបកំណើតគម្រប់ ៧២ ឆ្នាំរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែននៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង ក៏ជះឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករបស់ប្រទេសផងដែរ។ទោះជាយ៉ាងនេះក្តី លោក Dulyapak បានរំលឹកថារដ្ឋាភិបាលថ្មីគួរតែដឹងច្បាស់អំពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ផ្ទាល់ខ្លួននៅពេលដែលធ្វើការលើគម្រោងអភិវឌ្ឍន៍រួមគ្នាជាមួយកម្ពុជា។លោកបាននិយាយថា នេះជាអ្វីដែលធ្លាប់កើតឡើងមានពីមុន ដែលអាចបង្អាក់ដល់ការចរចាលើបញ្ហានេះ៕Thai PBS World/KhmerTimes
Post a Comment