ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលបញ្ជាក់ថា ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការក្រសួងមហាផ្ទៃ ពុំមែនមកពីបច្ចេកទេសសំណង់នោះឡើយ។
 |
រូបភាពសហការី |
តាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ករណីហូរទឹកនេះ អាចជាចេតនាទុច្ចរិតរបស់បុគ្គលដែលមិនសប្បាយចិត្តនឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ក្រោមការចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុងបំណងមិនល្អធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ។សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថាក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថាមានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើអោយទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ជាអ្នកថតវីដេអូសកម្មភាព។ប៉ុន្តែពុំទាន់ដឹងថាតើបុគ្គលណាជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ។សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដដែល បានបញ្ជាក់ដែរថាទោះបីកាមេរ៉ាសុវត្តិភាពពុំទាន់បំពាក់រួចរាល់គ្រប់ជ្រុងនៅឡើយក្តីក៏គណៈកម្មការសាងសង់អគារបាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញា ណបុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខខន្តិកៈមន្ត្រីនគរបាលជាតិ៕
Post a Comment