EUចំ​​ណា​​យ៥៤៥លានដុល្លារដើ​ម្បីបង្កើនកា​​​រផលិតគ្រាប់កាំភ្លើងធំ​និងមីស៊ីល​សម្រា​ប់អ៊ុ​យក្រែន

 សហភាពអឺរ៉ុបបានយល់ព្រមលើផែនការចំនួន៥៤៥លានដុល្លារដើម្បីជំរុញការផលិតគ្រាប់រំសេវដើម្បីជួយដល់អ៊ុយក្រែនយ៉ាងឆាប់រហ័សនិងបំពេញបន្ថែមនូវឃ្លាំងស្តុកទុករបស់ប្លុកនេះ។

ទង់សហភាពអឺរ៉ុបនៅទីក្រុងអាថែន ប្រទេសក្រិក ខែកក្កដា ឆ្នាំ២០២២។ រូបថត៖AFP
ក្រុមអ្នកចរចារបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៧ខែកក្កដាបានយល់ព្រមលើលក្ខខណ្ឌនៃច្បាប់គាំទ្រគ្រាប់រំសេវ (ASAP)ក្នុងគោលបំណងជំរុញការផលិតគ្រាប់កាំភ្លើងធំនិងមីស៊ីលរបស់ប្លុកនេះ។លោកស្រី MargaritaRoblesរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអេស្ប៉ាញ ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់EU បាននិយាយថា "នេះគឺជាភស្តុតាងបន្ថែមទៀតនៃការប្តេជ្ញាចិត្តមិនងាករេរបស់EU ចំពោះអ៊ុយក្រែន" ។នៅក្រោមផែនការ ASAPនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ៥៤៥លានដុល្លារដល់ក្រុមហ៊ុនដែលកំពុងស្វែងរកការបង្កើនសមត្ថភាពផលិតគ្រាប់កាំភ្លើងធំនិងមីស៊ីលនៅក្នុងប្លុក ដើម្បីជួយពួកគេបង្កើនសមត្ថភាព។សហភាពអឺរ៉ុបសង្ឃឹមថាជាមួយនឹងផែនការនេះសមត្ថភាពផលិតរបស់ប្លុកនឹងកើនឡើងដល់មួយលានគ្រាប់ក្នុងមួយឆ្នាំក្នុងរយៈពេល១២ខែខាងមុខ ខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុបកំពុងតស៊ូដើម្បីរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន។បណ្តាប្រទេសសហភាពអឺរ៉ុបបានពន្លឿនល្បឿននៃការចរចា ASAP ដើម្បីយល់ព្រមលើផែនការនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សភាអឺរ៉ុប និងសភាជាតិត្រូវបានគេរំពឹងថានឹងអនុម័តច្បាប់នេះ។បណ្តាប្រទេសសហភាពអឺរ៉ុបក៏កំពុងធ្វើការលើផែនការមួយផ្សេងទៀតដែលមានតម្លៃពីរពាន់លានអឺរ៉ូដើម្បីបញ្ជូនកាំភ្លើងធំមួយលានទៅកាន់អ៊ុយក្រែននៅឆ្នាំនេះនិងរួមគ្នាទិញគ្រាប់រំសេវសម្រាប់ប្រទេសនេះ។នាពេលថ្មីៗនេះ ក្រុងគៀវបានត្អូញត្អែរម្តងហើយម្តងទៀតថា ខ្លួនខ្វះអាវុធចាំបាច់ ដើម្បីអនុវត្តការវាយលុកប្រឆាំងនឹងរុស្ស៊ី។សហភាពអឺរ៉ុបបាននិយាយថា ចាប់តាំងពីអរិភាពបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ប្លុកនេះបានផ្គត់ផ្គង់អាវុធដែលមានតម្លៃប្រហែល១៥ពាន់លានអឺរ៉ូដល់អ៊ុយក្រែន៕ប្រភពAFP


Powered by Blogger.