សភាអាស៊ានដើម្បីសិទ្ធិមនុស្សទទូចសហគមន៍អន្តរជាតិកុំទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជា
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស(APHR)នៅថ្ងៃព្រហស្បតិ៍ បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់បណ្តាសហគមន៍អន្តរជាតិដោយទទូចកុំឲ្យប្រទេសធំៗទទួលស្គាល់នូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជា។
ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។សហការី |
លិខិតចំហរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងដ៏មានឥទ្ធិពលត្រូវបានផាត់ចេញ ហើយការបំពានសិទ្ធិមនុស្សកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ «យើងសូមជំរុញអ្នកឱ្យចាត់វិធានការខ្លាំងជាងមុនដើម្បីបដិសេធភាពស្របច្បាប់នៃការបោះឆ្នោតខែកក្កដា ព្រោះវាកាន់តែច្បាស់ថាសម្តេចហ៊ុន សែន មានចេតនាប្រើការបោះឆ្នោតជាឧបករណ៍មួយទៀតដើម្បីពង្រឹងអំណាចរបស់គាត់។ យើងសូមអង្វរអ្នកឱ្យចាត់វិធានការក្នុងនាមជាអ្នកតំណាងរាស្រ្ត ដើម្បីប្រើប្រាស់អាណត្តិនីតិបញ្ញត្តិរបស់អ្នកនៅក្នុងសភាដើម្បីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការអនុវត្តការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា ថាមិនមានលទ្ធិប្រជាធិបតេយ្យ។» នេះគឺជាការលើកឡើងនៅក្នុងលិខិតចំហមួយច្បាប់របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដែលបានផ្ញើទៅកាន់សភាសហភាពអឺរ៉ុប សភាសហរដ្ឋអាមេរិក សភាកាណាដា សភាអូស្ត្រាលី សភានៃចក្រភពអង់គ្លេស និងសភានៃប្រទេសនូវែលសេឡង់។នៅក្នុងលិខិតចំហនោះ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានបង្ហាញពីក្តីកង្វល់របស់ខ្លួន អំពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លើកឡើងថា ប្រទេសកម្ពុជាកំពុងបន្តធ្លាក់ខ្លួនចូលទៅក្នុងរបបផ្តាច់ការ ដែលជាក្តីកង្វល់យ៉ាងខ្លាំងចំពោះប្រជាជនកម្ពុជា និងក្នុងតំបន់ប៉ុណ្ណោះទេ ។ប៉ុន្តែថែមទាំងចំពោះសហគមន៍អន្តរជាតិផងដែរ។ទឡ្ហីករណ៍ជាច្រើន រួមមាន ការរំលាយអតីតគណបក្សសង្រ្គោះជាតិឆ្នាំ២០១៧ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យVODការប្រើប្រាស់សារគំរាមលើអ្នកនយោបាយប្រឆាំង ការកាត់ទោសលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ឲ្យជាប់ពន្ធនាគារចំនួន២៧ឆ្នាំ ការបង្ខំឲ្យអ្នកនយោបាយមួយចំនួនត្រូវរត់ភៀសខ្លួនចេញពីប្រទេស ការរារាំងគណបក្សភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោត និងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតចុងក្រោយគឺជាសំអាងដែលសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សចាត់ទុកថារដ្ឋាភិបាលកម្ពុជាបានរុញលទ្ធិប្រជាធិបតេយ្យឲ្យធ្លាក់ទៅក្នុងមឈូសដែលត្រូវបានធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។បើតាមលិខិតចំហការបោះឆ្នោតនៅក្នុងកាលៈទេសៈបែបនេះ គឺមិនអាចមានភាពសេរី និងយុត្តិធម៌ ហើយរដ្ឋាភិបាលដែលបង្កើតចេញពីការបោះឆ្នោតនោះ ក៏មិនគួរត្រូវបានទទួលស្គាល់ជាអន្តរជាតិដែរ។នៅក្នុងលិខិតរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សដដែលនោះមានតែសកម្មភាពជាក់ស្តែងប៉ុណ្ណោះ ទើបជាការផ្ញើសារយ៉ាងច្បាស់ទៅកាន់រដ្ឋាភិបាលកម្ពុជា ថាសកម្មភាពបច្ចុប្បន្ននេះ គឺមិនអាចទទួលយក និងអត់ឱនឲ្យបាន។ជាការកត់សម្គាល់ លិខិតចំហរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដែលផ្ញើទៅកាន់សហគមន៍អន្តរជាតិពេលនេះ ធ្វើឡើងនៅមុនតែ៣ថ្ងៃប៉ុណ្ណោះដែលកម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣កក្កដា។សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ សហគមន៍អន្តរជាតិមួយចំនួន បានកត់សម្គាល់ និងសម្តែងកង្វល់របស់ខ្លួន ពីការបោះឆ្នោតដែលមិនអាចមានភាពសេរី និងយុត្តិធម៌ ដ្បិតគណបក្សប្រឆាំងមួយ គឺគណបក្សភ្លើងទៀន ត្រូវបានទាត់ចេញ ក្រោមហេតុផលបច្ចេកទេសនៃការចុះបញ្ជីហើយការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតចុងក្រោយនេះ ក៏ត្រូវបានអ្នកតាមដាននយោបាយ យល់ថា ជាការកំណត់គោលដៅលើក្រុមអ្នកនយោបាយប្រឆាំង៕RFI
Post a Comment