ជាថ្មីម្តង​ទៀតក្រសួងកា​រ​បរទេសអាមេ​រិក​អំពាវនាវឱ្យរ​ដ្ឋាភិបា​លកម្ពុជា​ដោះ​លែងកញ្ញាសេ​ង​ ​ធារី

ក្រសួងការបរទេសអាមេរិកអំពាវនាវសារជាថ្មីឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាសេង​ ធារីមេធាវីសញ្ជាតិខ្មែរ-អាមេរិក ដែលត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំក្រោមបទចោទរួមគំនិតក្បត់និងញុះញង់។ 

កញ្ញាសេង ធារី ពេលសមត្ថកិច្ចចាប់​ក្រៀកក្នុង​សំលៀកបំពាក់​ជា​រូប​សំណាក​អ្នក​នាង​សេរីភាពនៅ​ថ្ងៃ​ប្រកាសសាលក្រម នៅ​ព្រឹក​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។ រូបភាព /AFP
ភ្ជាប់នឹងពាក្យថ្កោលទោសផង ក្រសួងការបរទេសអាមេរិកចាត់ទុកការឃុំខ្លួនកញ្ញា​សេង ធារី គឺធ្វើឡើងផ្ទុយពីច្បាប់ហើយខ្លួននឹងបន្តតាមដានសំណុំរឿងនេះបន្ថែម តាមរយៈការបន្តទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងអស់មកលើកញ្ញាសេង ធារី។ ឆ្លើយតបទៅនឹងសំណួរអ្នកកាសែតកាលពីថ្ងៃទី១២កក្កដាពាក់ព័ន្ធករណីឃុំខ្លួនកញ្ញាសេង ធារី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក មីល័រ (Miller)បានបញ្ជាក់ថាអាមេរិកនៅតែបន្តទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាសេង ធារី និងអ្នកទោសនយោបាយផ្សេងទៀតជាបន្ទាន់។ការទាមទារជាលក្ខណៈចំហរបែបនេះ ក្រសួងការបរទេសអាមេរិកអះអាងថា ខ្លួនធ្លាប់បានដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាផងដែរ ដើម្បីឱ្យដោះលែងកញ្ញាសេង ធារីនិងទម្លាក់ចោលបទប្រកាន់រួមគំនិតក្បត់ និងញុះញង់ដែលតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំបើទោះបីសកម្មភាពរបស់កញ្ញាសេងធារីកន្លងមកអាមេរិកសង្កេតឃើញថា គ្រាន់តែជាសិទ្ធិបញ្ចេញមតិដោយសន្តិវិធីប៉ុណ្ណោះ។ក្នុងសន្និសីទកាសែតនោះ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងដែរថា អាមេរិកមិននៅស្ងៀមឡើយដោយកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ក៏ប៉ុន្តែអាមេរិកថាខ្លួនត្រូវបន្តពិនិត្យលើផលលំបាកមួយចំនួនជុំវិញករណីនេះ។ករណីកញ្ញា សេង ធារីចាប់ផ្តើមលើកយកមកជជែកសារជាថ្មី ដោយនៅថ្ងៃទី១២ កក្កដាកន្លងទៅក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចមួយទាមទារឱ្យដោះលែងជាបន្ទាន់ និងឥតលក្ខខណ្ឌមកលើសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី។ តាមរយៈសេចក្តីសម្រេចនោះក្រុមការងាររបស់អង្គការសហប្រជាជាតិចាត់ទុកការឃុំខ្លួនកញ្ញាសេងធារីគឺបានបំពានទៅលើច្បាប់អន្តរជាតិនិងជាការរើសអើងផ្នែកនយោបាយ។បន្ទាប់ពីមានការស្នើឱ្យដោះលែងកញ្ញា សេង ធារី ផ្ទួនៗពីសហគមន៍អន្តរជាតិ ពិសេសពីក្រសួងការបរទេសអាមេរិក និងក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត នៅថ្ងៃទី១៣ កក្កដាម្សិលមិញក្រសួងការបរទេសកម្ពុជាតាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានចេញមកឆ្លើយតបការធ្វើសេចក្តីសន្និដ្ឋានរបស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្តរបស់អង្គការសហប្រជាជាតិថា គ្មានទម្ងន់អ្វីឡើយ ទាំងទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យមួយ។ក្រសួងការបរទេសកម្ពុជាបន្តថា រាល់ការទាមទារឱ្យដោះលែងកញ្ញា សេង ធារីពីសំណាក់ក្រុមការងារដែលក្រសួងចាត់ទុកថាមិនតំណាងឱ្យអង្គការសហប្រជាតិខាងលើ គឺធ្វើឡើងដោយពុំយល់ពីអង្គហេតុ និងអង្គច្បាប់ ពិសេសទិដ្ឋភាពនយោបាយ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ជុំវិញករណីកញ្ញា សេង ធារីនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែនក្នុងពិធីចុះជួបកម្មករ-កម្មការិនីរោងចក្រកាត់ដេរក្នុងខេត្តកណ្តាលកាលពីថ្ងៃទី៣ មិថុនាសម្តេចបានព្រមានថា នឹងមិនដោះលែងនោះទេ ប្រសិនបើមានកិច្ចអន្តរាគមន៍ពីបរទេសដោយសម្តេចលើកឡើងថា រាល់ជនជាប់ឃុំរូបណាដែលត្រូវបានបរទេសស្នើសុំដោះលែង គឺអ្នកនោះនឹងនៅបន្តជាប់ឃុំក្នុងពន្ធនាគារដដែលហើយក៏គ្មានការស្នើឱ្យបន្ធូរបន្ថយទោសរាល់ពិធីបុណ្យជាតិធំៗនោះដែរ៕RFI



Powered by Blogger.