​រដ្ឋសភា​​ព​​អនុ​ម័ត​គម្រោង​ថា​​មពល​ស្អាត​ដែ​ល​​មា​នក​ម្លាំង​សរុប​ចំនួន​៦​​៧​​០​​មេ​ហ្គា​វ៉ាត់​​​​នៅ​កម្ពុជា​

រដ្ឋសភា​បាន​អនុម័ត​លើ​ការធានា​ការ​ទូទាត់​របស់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​បាន​វិនិយោគ​លើ​គម្រោង​ថាមពល​ស្អាត​ចំនួន​៦​នៅ​កម្ពុជា​ ​ដែល​មាន​សមត្ថភាព​សរុប​ចំនួប​៦​៧​០​មេ​ហ្គា​វ៉ាត់​។

រូបតំណាង។សហការី
គម្រោង​ទាំងនេះ​រួម​មាន​គម្រោង​អភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​៤​ ​នៅ​ខេត្ត​ព្រៃវែង​ ​ពោធិ៍សាត់​ ​ស្វាយរៀង​ ​និង​កំពង់ឆ្នាំង​ ​រួម​នឹង​គម្រោង​វា​រី​អគ្គិសនី​ចំនួន​ ​២​ ​នៅ​ខេត្ត​កោះ​កុង​។​ ​រដ្ឋសភា​ជឿជាក់​ថា​ការ​បណ្តាក់ទុន​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ថាមពល​មាន​ស្ថិរភាព​ ​និង​ជួយ​កាត់បន្ថយ​តម្លៃ​ថាមពល​នៅ​ក្នុង​ប្រទេស​។​​គម្រោង​ដែល​បាន​អនុម័ត​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​សារៈសំខាន់​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ​ដោយ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​សង្គម​ ​និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​លើស​ពី​នេះ​ទៀត​ ​ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តល់​អគ្គិសនី​ស្អាត​ ​កាត់បន្ថយ​ការ​បំ​ភាយ​កា​បូ​ន​ ​ការពារ​បរិស្ថាន​ ​និង​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​នូវ​ការផ្លាស់ប្តូរ​អាកាសធាតុ​។​សម័យប្រជុំ​ដឹកនាំ​ដោយ​លោក​ ​ហេង​ ​សំ​រិន​ ​ប្រធានរដ្ឋសភា​ ​រួម​ទាំង​សមាជិក​ប្រមាណ​ ​១​១​១​រូប​ ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សន្តិសុខ​ថាមពល​សម្រាប់​វិ​ស័យ​ផលិតកម្ម​ក្នុងស្រុក​។​ ​ការ​ទទួល​បាន​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ​ ​និង​អាច​ទុកចិត្ត​បាន​គឺ​មាន​សារៈសំខាន់​សម្រាប់​រក្សា​តម្លៃ​ផលិតកម្ម​ទាប​ ​និង​រក្សា​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​ទី​ផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​។​យោង​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​ម្ចាស់​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ខ្នាត​មធ្យម​ ​និង​ធំ​បាន​ប្រើប្រាស់​អគ្គិសនី​អស់​ប្រមាណ​ ​៥​,​២​៣​៦​.​៤​៦​ ​ជី​ហ្គា​វ៉ាត់​ម៉ោង​ (​G​W​h​) ​ក្នុង​ឆ្នាំ​២​០​២​២​ ​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ការប្រើប្រាស់​ជាមធ្យម​របស់​អតិថិជន​ម្នាក់​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​។​សមត្ថភាព​ថាមពល​ដែល​បាន​ដំឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ ​៤​,​៤​៩​៥​ ​មេ​ហ្កា​វ៉ាត់​ ​នៅ​ចុង​ឆ្នាំ​២​០​២​២​ ​ដែល​ស្មើនឹង​៦​២​ភាគរយ​នៃ​បណ្តាញ​ជាតិ​ដែល​ដំណើរការ​ដោយ​ប្រភព​ថាមពល​ស្អាត​ ​រួម​មាន​វា​រី​អគ្គិសនី​ ​ថាមពល​ព្រះអាទិត្យ​ ​និង​ជី​វ​ម៉ា​ស​។​ ​ថាមពលអគ្គិសនី​ជាង​ ​១​,​០​០​០​មេ​ហ្កា​វ៉ាត់​ ​ត្រូវ​បាន​នាំចូល​ពី​ប្រទេសជិតខាង​ផង​ដែរ​ ​រួម​មាន​ ​វៀតណាម​ ​ថៃ​ ​និង​ឡាវ​។​គំនិត​ផ្តួចផ្តើម​ថាមពល​ស្អាត​ទាំងនេះ​ជា​ជំ​ហ៊ាន​សំខាន់​មួយ​ឆ្ពោះទៅ​រកការ​សម្រេច​បាន​នូវ​គោលដៅ​ថាមពល​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ធានា​នូវ​អនាគត​ថាមពល​ដែល​មាន​ស្ថិរភាព​ ​និង​បៃតង​សម្រាប់​ប្រទេសជាតិ​៕​Solar​ ​Quarter​.​co​m/KhmerTimes
Powered by Blogger.