ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថា ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតមានបណ្តឹងដែលទទួលបានគឺភាគីច្រើនប្តឹងអ្នកឃោសនាតាមប្រព័ន្ធអនឡាញដែលគេមិនយល់វិសោធនកម្មច្បាប់បោះឆ្នោតថ្មី។
 |
AKP |
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ក្នុងការផ្តាល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខណៈចុះពិនិត្យបិទយុទ្ធនាការឃោសនារបស់ គណបក្សប្រជាជនកម្ពុជានៅកោះពេជ្របានឱ្យដឹងថាសម្រាប់អំឡុងពេលធ្វើយុទ្ធនា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ មានបណ្តឹងប្រហែល៣០បណ្តឹង ដែល បណ្តឹងទាំងនោះភាគច្រើនរបស់ប្រជាពលរដ្ឋ និងគណបក្សនយោបាយប្តឹង អ្នកនិយាយ តាមប្រព័ន្ធសង្គម ឬអនឡាញ។លោកប្រធានបានគូសបញ្ជាក់ថា «បណ្តឹងយើងទទួលបានភាគីច្រើនតាមរយៈអន ឡាញពីព្រោះថា ការឃោសនាមួយចំនួនបងប្អូនបញ្ចេញមតិមួយចំនួនបានធ្វើសកម្មភាព បំពាន់ច្បាប់ ពិសេសនោះច្បាប់វិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ ឯក្រៅពីនេះ មិនមាន បណ្តឹងប៉ុន្មាននោះទេ»។ បើតាមប្រធាន គ.ជ.ប បានឱ្យដឹងថារាប់បណ្តឹងដែល ទទួលបាននោះភាគច្រើនចេញពីប្រជាពលរដ្ឋ និងគណបក្សនយោបាយដែលមិនពេញចិត្ត និងការ ឃោសនារបស់ក្រុមមួយដែលនិយាយតាមប្រព័ន្ធអនឡាញ។ ប្រធាន គ.ជ.ប គូសបញ្ជាក់ថា ក្នុងរយៈពេលឃោសនាបោះឆ្នោត របស់គណបក្ស នយោបាយចំនួន២១ថ្ងៃមកនេះ មានភាពរលូនល្អប្រសើរ និងមានភាពចាស់ទុំផ្នែកនយោបាយដោយសារគណបក្សនយោបាយបានគោរពតាមច្បាប់ បទបញ្ជា នីតិវិធីនៃដំណើរការរៀប ចំការបោះឆ្នោត និងដោយមានការរៀបចំបានល្អ។លោកបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពយុទ្ធនាការបោះឆ្នោតរបស់គណបក្សនយោបាយក៏ដូចជាការរៀបចំរបស់យើងមានពិសោធន៍ល្អ ពិសេសនោះបានគោរពត្រឹម ត្រូវតាមច្បាប់ បោះឆ្នោតបទបញ្ជា និងនីតិវិធីការបោះឆ្នោត»។ ពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍ អន្តរជាតិលោកប្រធាន គ.ជ.ប បានឱ្យដឹងថា គ.ជ.ប បានធ្វើប័ណ្ណ ជូនអ្នកសង្កេតការណ៍ ជាង ៤០០នាក់មកពីប្រមាណជាង៦០អង្គការ/ស្ថាប័ន លើសកលលោកគិតមកដល់ ពេលនេះ។លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា «ចំពោះការបោះឆ្នោតអាណត្តិទី៧ នេះមានអ្នកសង្កេតការណ៍មានចំនួនច្រើនជាងអាណត្តិមុនៗដោយសារគេចាប់អារម្មណ៍និងឃើញថាការបោះឆ្នោតនៅកម្ពុជាបានដំណើរតាមរបបលទ្ធិប្រជាធិបតេយ្យ»។ លោកប្រធាន ក៏បានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាបានធ្វើតាមរបបលិទ្ធប្រជាធិតេយ្យ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ។សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈកា របោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងដំណើរការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចទទួលស្គាល់អ្នកសង្កេត ការណ៍ជាតិ ជិត៩ម៉ឺននាក់ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោត៕AKP
Post a Comment