អ្នកបើកបរជនជាតិខ្មែរម្នាក់ត្រូវបានឃាត់ខ្លួនដោយនគរបាលថៃ
អ្នកបើកបរជនជាតិខ្មែរម្នាក់ត្រូវបានឃាត់ខ្លួនដោយនគរបាលថៃនៅលើផ្លូវហាយវេកាលពីម្សិលមិញបន្ទាប់ពីបានបើកឆ្លងកាត់ច្រកបង់លុយមួយនៅក្នុងស្រុក Bang Lamung ក្នុងខេត្ត Chon Buri ដោយមិនបានបង់លុយសរុបចំនួនជាង ៧០,០០០ បាត។
ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីព្រឹក ដឹកនាំដោយឧត្តមសេនីយទោ Jaroonkiat Pankaew ស្នងការស្តីទីនគរបាលផ្លូវគោក។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចខិតខំប្រឹងប្រែងមួយត្រូវបានធ្វើឡើងដើម្បីកែលម្អលំហូរចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៩ រវាង Bang Pa-in និង Bang Phli ដែលនាំអោយមានការតម្លើងប្រព័ន្ធបង់ប្រាក់( M-Flow) កាលពីឆ្នាំមុន។ អ្នកបើកបរត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្តាញទាំងនេះ ទោះបីជាមិនមានគណនី M-Flow ក៏ដោយ។ ទោះយ៉ាងណាក៏ដោយ ពួកគេមានកាតព្វកិច្ចបង់លុយក្នុងរយៈពេល២ថ្ងៃនៃការធ្វើដំណើរ។ នៅពេលដែលខកខានក្នុងការទូទាត់ថ្លៃសេវាទាំងនេះអោយទាន់ពេលវេលានឹងផាកពិន័យស្មើនឹង១០ដង។រថយន្តដែលបើកបរដោយឈ្មោះ Term Nuo ដែលជារថយន្តម៉ាកToyota ស្ថិតក្នុងចំណោមរថយន្តទាំង២០ ដែលមាននៅក្នុងបញ្ជីរបស់នគរបាលដែលបានគេចវេស។ របាយការណ៍បានបង្ហាញថា រថយន្តនេះបានឆ្លងកាត់ប៉ុស្តិ៍ M-Flow ២៦៦ ដងដោយមិនបានបង់លុយ ដូច្នេះគិតជាលុយសរុបគឺមានចំនួន ៧១.៥៨០ បាត។តាមការសាកសួរអ្នកបើកបររូបនោះបាននិយាយថាខ្លួនបានចុះកិច្ចសន្យាដឹកជញ្ជូនទំនិញពីផ្សារ Simummuang ដែលមានទីតាំងនៅ Pathum Thani ទៅកាន់ Chon Buri ហើយបានជ្រើសរើសបណ្តាញផ្លូវ M-Flow ដោយសារចរាចរណ៍មិនសូវមមាញឹកបើប្រៀបធៀបនឹងផ្លូវផ្សេងទៀត។ជននេះបានអះអាងថា ខ្លួនមិនបានទទួលការជូនដំណឹងណាមួយដើម្បីបង់ថ្លៃពិន័យទាំងនេះនៅឡើយទេ៕ The Thaiger/Khmer Times
Post a Comment