ឯ​ក​ឧត្តមស សុខាទទួល​​បា​នសញ្ញាបត្របណ្ឌិត​​កិត្តិយ​សផ្នែកមនុស្សសាស្ត្រ​ពីប្រទេ​ស​ហ្វីលីពីន

 ហ្វីលីពីន៖ឯកឧត្តមស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ដ្រ ពីសាកលវិទ្យាល័យ UE (University of the East) នៃប្រទេសហ្វីលីពីន។ ដែលពិធីប្រគល់-ទទួលសញ្ញាបត្រនេះប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ឯកឧត្តមស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ដ្រ ពីសាកលវិទ្យាល័យ UE (University of the East) នៃប្រទេសហ្វីលីពីន
បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ UE (University of the East) ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្រ្ត ជូនឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាជាការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើកដំបូងហើយចាប់ពីឆ្នាំ២០១៩។ប្រភពដដែលបន្តថាក្នុងឋានៈជារដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខាបានសម្រេចនូវស្នាដៃ និងសមិទ្ធផលជាច្រើនសម្រាប់ប្រទេសកម្ពុជា។ក្នុងនោះឯកឧត្តម បានចូលរួមយ៉ាងសកម្មក្នុងការដឹកនាំតម្រង់ទិសដល់យុវជនជាងកន្លះលាននាក់បានទទួលអត្ថប្រយោជន៍ពីគម្រោងច្នៃប្រឌិតជាច្រើនរបស់ឯកឧត្តម ក្នុងចំណោមនោះឱកាសអាហារូបករណ៍ស សុខា សម្រាប់សិស្ស និស្សិតក្រីក្រដែលពួកគេបានទទួលការអប់រំនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំងក្នុងនិងក្រៅស្រុក។  ក្នុងវិស័យអប់រំនៅកម្ពុជា ឯកឧត្តម ស សុខា បានចូលរួមត្រួតពិនិត្យ ជួសជុលអគារសិក្សានិងបំពាក់បរិក្ខា សម្ភារៈសិក្សាដល់សាលាជាង១០០ មិនតែប៉ុណ្ណោះឯកឧត្តម ស សុខា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យនិងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។ ឯកឧត្តម ស សុខា បានយកចិត្តទុកដាក់ និងការកសាងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យ និងកែលម្អរអភិបាលកិច្ចការគ្រប់ងគ្រងសាកលវិទ្យាល័យ ដើម្បីទទូលបាននូវគុណភាពនិងសេវាកម្មកាន់តែប្រសើពីមួយថ្ងៃទៅមួយថ្ងៃ។ប្រភពដដែលបានបន្តទៀតថា ចំណែកវិស័យអប់រំកាយ និងកីឡា ឯកឧត្តម ស សុខា បានយកចិត្តទុកដាក់ និងបានខិតខំអស់ពីកំលាំងកាយចិត្តក្នុងការដឹកនាំការកែទម្រង់គោលនយោបាយ និងគោលការណ៍ណែនាំការអភិវឌ្ឍធនធានមនុស្ស ការកែលម្អរហេដ្ឋារចនាសម្ពន្ធ័កីឡា ។ល។ និង។ល។ ដែលនាំឲ្យវិស័យកីឡានៅកម្ពុជាកាន់តែមានភាពរីកចម្រើន និងល្បីល្បាញក្នុងឆាកកីឡាអន្តរជាតិ។ឯកឧត្តម ស សុខា បានក្លាយជាអ្នកទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ UE លើកទី៣៥ និងជាឥស្សរជនបរទេសទី១១ ទទួលបានសញ្ញាបត្រកិត្តិយស UE និងជាបណ្ឌិតកិត្តិយសនៃ UE Doctor of Humanities លើកទី១៤។សូមបញ្ជាក់ដែរថា ឯកឧត្តម ស សុខាក្នុងដំណាក់កាលនៃការសិក្សា ឯកឧត្តមធ្លាប់បានទទួលសញ្ញាបត្រចំនួន២ គឺទី១. ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម ជំនាញអភិវឌ្ឍជនបទ និងថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រអប់រំ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ស សុខា ទទួលបានសញ្ញាបត្រ ចំនួន ២ ទៀត គឺសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចពីPSB Academy នៃប្រទេសសិង្ហបុរី និងបរិញ្ញាបត្រច្បាប់ស៊ីវិលពី Ecole des Roches ក្នុងប្រទេសបារាំង៕សហការី
















































Powered by Blogger.