កម្ពុជា​ទំហំ​​ពាណិជ្ជកម្ម​អន្តរ​ជាតិ​តម្លៃ​១​១​,​៣​ពាន់​​លាន​ដុល្លារ​ក្នុងរយៈ​ពេល​៣​ខែ​ឆ្នាំនេះ​

 របាយការណ៍​ផ្លូវការ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​កម្ពុជា​បាន​កត់ត្រា​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ចំនួន​១​១​,​៣​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​៣​ពោល​គឺ​ធ្លាក់ចុះ​ ​១​៤​,​៥​ ​ភាគរយ​ពី​ ​១​៣​,​១​៦​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​​​ការនាំចេញ​សរុប​របស់​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​៥​,​៣​៩​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មីនា​ឆ្នាំនេះ​ ​ធ្លាក់ចុះ​៥​,​៧​ភាគរយ​ ​ធៀប​និង​រយៈពេល​១​ឆ្នាំ​ ​ហើយ​ការ​នាំចូល​សរុប​មាន​ចំនួន​៥​,​៨​៦​ពាន់​លាន​ដុល្លារ​ ​ធ្លាក់ចុះ​ ​២​១​,​៣​ភាគរយ​។​​របាយ​ការណ៍​បាន​បង្ហាញ​ថាកម្ពុជា​បាន​នាំចេញ​ផលិតផល​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​និង​ផលិតផល​ធ្វើ​ដំណើរ​មាន​តម្លៃ​ ​២​,​៤​២​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំនេះ​ ​ធ្លាក់ចុះ​ ​២​២​ភាគរយ​ ​ពី​ ​៣​,​១​២​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន​។​ឧស្សាហកម្ម​កាត់​ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​គឺជា​វិ​ស័​យ​រកចំណូល​ពី​កា​រដោះ​ដូរ​ទំនិញ​បរទេស​ធំបំផុត​សម្រាប់​ប្រទេស​កម្ពុជា​។​ វិ​ស័​យ​នេះ​មាន​រោងចក្រ​និង​សាខា​ប្រហែល​ ​១​,​១​០​០​ ​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​៧​៥​០​,​០​០​០​នាក់​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​។​សហរដ្ឋអាមេរិក​នៅតែ​ជាទី​ផ្សារ​ធំបំផុត​សម្រាប់​កម្ពុជា​ ​ពោល​គឺ​នាំ​ចូលក្នុង​ទឹក​តម្លៃ​ទឹកប្រាក់​១​,​៨​ពាន់​លាន​ដុល្លារ​ ​ធ្លាក់ចុះ​ ​១​៥​,​២​ ​ភាគរយ​។​ចំណែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ ​ចិន​ ​មាន​ចំនួន​២​, ​៨​ ​ពាន់​លាន​ដុល្លារ​ ​ធ្វើឲ្យ​ចិន​ក្លាយ​ជា​ដៃគូ​​ពាណិជ្ជកម្ម​ធំបំផុត​ស​ម្រា់​ប​កម្ពុជា​។​ដៃគូ​​ពាណិជ្ជកម្ម​សំខាន់​របស់​កម្ពុជា​មាន​ ​សហរដ្ឋ​អាមេរិក​ ​វៀតណាម​ ​ថៃ​ ​ជ​ប៉ូ​ន​ ​អឺរ៉ុប​ ​ជាដើម​។​លោក​ ​លឹម​ ​ហេង​ ​ប្រធាន​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​ធ្លាក់ចុះ​ការនាំចេញ​ទ្រង់ទ្រាយ​ធំ​ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ សហរដ្ឋអាមេរិក​ ​ដែល​ជាទី​ផ្សារ​ធំ​របស់​កម្ពុជា​។​លោក​​​មានប្រសាសន៍​៖​«​ការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៅ​ ​អឺរ៉ុប​ ​និង​ ​សហរដ្ឋ​មេ​រិ​ក​ ​ដោយសារ​ស​ង្រ្គា​ម​នៅ​អ៊ុយ​ក្រែ​ន​ ​បាន​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា​»​។​ផលិតផល​នាំចេញ​សំខាន់​ៗ​របស់​កម្ពុជា​មាន​ដូចជា​ ​ស​ម្លៀ​ក​បំពាក់​ ​គ្រឿងចក្រ​ ​និង​ឧបករណ៍​អគ្គិសនី​ ​ផលិតផល​ស្បែកជើង​ ​គ្រាប់​ធញ្ញជាតិ​ ​គ្រឿង​សង្ហា​រឹម​ ​កៅស៊ូ​ ​ផ្លែឈើ​ ​បន្លែ​ ​ប្រដាប់​ក្មេង​លេង​ ​និង​វាយនភណ្ឌ​ជាដើម៕​Khmer Times

រូបភាពអ៊ីនធឺណិត


Powered by Blogger.