នាយករដ្ឋមន្ត្រី៖កម្ពុជានឹងក្លាយជាអ្នកផលិតគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៧ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោកនាំមុខប្រទេសកូតឌីវ័រ។សម្តេចបានគូសបញ្ជាក់ថាកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានរហូតដល់ ១.១៨០.០០០ តោននៅលើផ្ទៃដីសរុបប្រមាណ ៧០០.០០០ ហិកតានៅទូទាំងប្រទេស។សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថាជាមួយនឹងគ្រឿងបរិក្ខារកែច្នៃគ្រប់គ្រាន់ ផ្ទៃដីដាំស្វាយចន្ទីនឹងកើនឡើងដល់ ១លានហិកតា។សម្តេចក៏បានបញ្ជាក់ទៀតថាកម្ពុជានឹងក្លាយជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីលំដាប់កំពូលលើពិភពលោកដោយយើងអាចផ្គត់ផ្គង់វិស័យទេសចរណ៍ក្នុងស្រុកនិងនាំចេញ។នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីគ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយខ្លួនទៅជាអ្នកផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏សំខាន់នៅក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕AKP/Khmer Times
ប្រជាកសិករបង្ហាញគ្រាប់ស្វាយចន្ទីដែលទើបប្រមូលផលបាននៅខេត្តកំពង់ធំ នាពេលកន្លងមក។postkhmer
Post a Comment