ទេសចររាប់រយនាក់ទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត
នាព្រឹកព្រលឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ទេសចរជាតិនិងអន្ដរជាតិច្រើនរយនាក់ បានរង់ចាំទស្សនា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តឬសមរាត្រី។ទេសចរជាច្រើនបានមកប្រជ្រៀតគ្នានៅលើស្ពានហាលអង្គរវត្ត ទីតាំងដ៏សំខាន់សម្រាប់ទស្សនា ព្រះអាទិត្យរះចំកំពូលនៃប្រាសាទអង្គរវត្ត។ នាវេលាម៉ោងប្រមាណ៦ជាង ព្រះអាទិត្យចាប់ផ្តើមរះ បន្ដិចម្ដងៗ និង ឡើង លើ ចំកំពូលប្រាសាទ ដ៏អច្ឆរិយៈនេះ។ យ៉ាងណា ទិដ្ឋភាពនេះមិនទាន់រះចំកំពូល ឡើយ គឺហាក់រេទៅជ្រុងខាងត្បូងបន្ដិច។គេសន្និដ្ឋានថា ព្រះអាទិត្យអាចនឹងរះចំកំពូលនាថ្ងៃបន្ទាប់ រហូតដល់ថ្ងៃទី២៣ ខែមីនា ទើបផុតព្រឹត្តិការណ៍សំខាន់នេះ។សមរាត្រី ឬ Equinox កើតឡើងរវាងខែ មីនាម្ដង និងខែកញ្ញា ម្ដងទៀត ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍កម្រនេះ អាចកើតឡើងរវាងថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា៕Khmer Times
ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ក្រសួងទេសចរណ៍/Khmer Times

Post a Comment