សម្ដេច​ហ៊ុន សែន​​​ណែ​នាំឱ្យរដ្ឋមន្ត្រីក្រសួង​​សេដ្ឋកិច្ច​និងក្រសួង​ការងារ​ជួយអន្តរាគម​ន៍​ជា​មួយម្ចាស់​រោង​ច​ក្រដែ​លត្រូវបា​នព្យួរឬបិទ

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​ណែនាំឱ្យរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដា​វិជ្ជាជីវៈចាប់ផ្ដើមពិភាក្សាជាមួយនឹងម្ចាស់រោងចក្រដែលបានព្យួរកា​រងារឬបិទរោងចក្រ​ដើម្បីដោះ​ស្រា​បញ្ហាអន្តរាគមន៍ជួយដល់កម្មករ។ ការណែនាំរបស់សម្ដេចនាយករដ្ឋ​មន្រ្ដី​នេះក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន១៧២៨នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរ​ជាតិ​ជ្រោយចង្វាររាជធានីភ្នំពេញ។សម្តេចហ៊ុន សែន មានប្រសាសន៍ថា សភាពការណ៍សេដ្ឋកិច្ចពិភពលោក​មិន​ល្អទេ ទាំ​ង​នៅអាម៉េរិកទាំងនៅអឺរ៉ុបជាពិសេសគឺនៅអឺរ៉ុបតែម្ដង ហើយបញ្ហានៅពេលនេះ ពិតមែនតែវាមិនសូវធ្ងន់ធ្ងរ ។ប៉ុន្តែ​វាបានកើតបញ្ហាធំណាស់ ដែលអតិផរណាទូទាំងសកល​លោក បានធ្វើឱ្យ​មនុស្សដែលមានប្រាក់​ចំណូល​ខាតបង់យ៉ាងធ្ងន់។ សម្ដេចបានគូស​បញ្ជាក់ថា៖ «អីចឹងទេ ស្ថានភាពនេះការ​បញ្ជាទិញពីខាងក្រៅមកក្នុងប្រទេស​របស់​យើងពិសេស​​​ទាក់ទងជាមួយនឹង​សម្លៀ​បំពាក់ស្បែកជើងត្រូវបានកាត់បន្ថយ»។សម្តេចនាយករដ្ឋមន្រ្ដីបានលើកឡើងថាសម្តេចបានទទួលរបាយការណ៍​ពីសហជីពមួយបានសំណូមពរថាឥឡូវនេះចំនួនរោងចក្រដែលព្យួរមានការកើនឡើងធ្វើឱ្យ​កម្មករ កម្មការិនីសំណូមពរឱ្យមានការជួយអន្តរាគមន៍ ហើយក៏បានបញ្ជូនបញ្ហានេះ ទៅ​លោកអ៊ិត សំហេង និងលោកអូនព័ន្ធមុន្នីរ័ត្នដើម្បីពិភាក្សាគ្នា។ សម្ដេចបាន​ថ្លែង​ថា៖ «ឥឡូវខ្ញុំបានទទួលនូវរបាយការណ៍របស់សហជីពថាចំនួនរោងចក្រដែលព្យួរមានការ​កើន​ឡើងដែលកម្មករកម្មការិនីសំណូមពរឱ្យមានការជួយអន្ដរាគមន៍ ខ្ញុំបានបញ្ជូនបញ្ហានេះ ទៅលោក អ៊ិត សំហេង និងលោកអូនព័ន្ធមុន្នីរ័ត្ន ដើម្បីពិភាក្សាគ្នាដើម្បីឆ្លើយតបលើ​បញ្ហានេះ។វាមិនច្រើនដូចសម័យកូវីដទេ អីចឹងសម្រាប់កម្មករដែលព្យួរការងារយើងត្រូវពិភាក្សា​ជាមួយនឹងម្ចាស់រោងចក្រគឺធ្វើដូចសម័យកូវីដរាជរដ្ឋាភិបាល៤០ម្ចាស់រោងចក្រ៣០ហើយគួរត្រូវបានអនុវត្ដន៍ចាប់ពីខែមេសាខាងមុខតទៅ និងត្រូវរួសរាស់ពិភាក្សាជាមួយ​ម្ចាស់​រោង​ចក្រដែលត្រូវបិទ ដើម្បីដាក់ចេញនូវការអន្ដរាគមន៍។»សម្ដេចក៏​បានរម្លឹក​ផងដែរ កាលពីមុនយើងក៏បានជួបបញ្ហានេះដែរ ហើយរហូត​ពេលមក​ដល់​សម័យកូវីដ ​ឆ្នាំ២០២០ ឆ្នាំ២០២១ ​សង្វាក់ផលិតកម្ម ការបញ្ជាទិញ និងការដឹក​ជញ្ជូន ព្រមទាំងការផ្គត់ផ្គង់​វត្ថុ​ធាតុដើម​មកកាន់ប្រទេសរបស់យើង គឺមានការលំបាក។ សម្ដេចបានសង្កត់ធ្ងន់ថា៖«អីចឹងរោងចក្ររាប់រយរោងចក្រដែលត្រូវបិទ តម្រូវឱ្យយើង​រៀប​ចំនូវការឧបត្ដមចំពោះកម្មករ កម្មការិនី ដែលរោងចក្រត្រូវបិទឬត្រូវព្យួរ។ ពេលនោះយើង​ប្រើវិធានការរដ្ឋត្រូ​វអន្ដរាគមន៍​៤០ដុល្លារម្ចាស់រោងចក្រ៣០ដុល្លារ»។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា យើងបានអន្ដរាគមន៍តាមរយៈក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអំពីគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងដំណាក់​កាលកូវីដដោយគ្រាន់តែក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺចំណាយប្រមាណជាង៤០លានដុល្លារហើយបើគិតតាំងពីពេលដែលចាប់​ផ្ដើម​រហូតមកដល់ពេលនេះ ចំណាយថវិកាសរុបជាង១២០០ លានដុល្លារ៕AKP

សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនចុះសួរសុខទុក្ខបងប្អូនកូនក្មួយរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុនមហាហ្គាមិនខូអិលធីឌីដែលស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២នាពេលកន្លងមក។


Powered by Blogger.