សម្ព័ន្ធសមា​គម​សារព័ត៌​មានកម្ពុជា​​ចេញ​សេចក្តីថ្លែងការណ៍ស្ដីពី​ការអ​នុវត្តច្បាប់លើក​​រណីអំពើក្បត់ជា​តិ

 សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាដែលជាបណ្ដុំសមាគមសារព័ត៌មាន១៤នៅកម្ពុជាបានតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការក្តីលើ“សំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសរបស់លោកកឹមសុខា”ព្រមទាំងបានពិនិត្យលើការផ្សាយព័ត៌មាននានានិងបានស្ដាប់សាធារណមតិជុំវិញករណីនេះ។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក្នុងនាមជាប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស បានយល់ច្បាស់ពី សច្ចភាពនៃដំណើរប្រវត្តិសាស្ត្រកម្ពុជានិងបានយល់ច្បាស់ពីផលវិបាកនានាដែលបង្កឡើងដោយសារតែ មនោគមន៍វិជ្ជាបរទេស និងនយោបាយជ្រុលនិយម ដែលនាំឱ្យប្រទេសជាតិជួបវិនាសកម្ម ហិនហោច សោកសង្រេងក្នុងអតីតកាល គឺមិនគាំទ្ររាល់សកម្មភាពនយោបាយដែលឃុបឃិតជាមួយជនបរទេសបំផ្លាញ ភាពសុខសាន្តរបស់ប្រទេសជាតិនិងប្រជាជននោះទេ។





សហការី

Powered by Blogger.