កម្ពុជា​និង​​​អា​រ៉ាប់​រួ​ម​បញ្ចប់​​កា​រ​ចរចា​កិច្ចព្រម​ព្រៀង​​ភាព​​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រ​ប់ជ្រុ​ងជ្រោយ

 ប្រទេស​កម្ពុជា​និង​អា​រ៉ាប់​រួម​(U​A​E​)​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​កិច្ចពិភាក្សា​ជុំ​ទី​៣​និង​ចុងក្រោយ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​(C​E​P​A​)​។​​ប្រទេស​ទាំង២​បាន​ឯកភាព​លើ​អត្ថបទ​ ​ជំពូក​និង​ឧប​ស​ម្ព័ន្ធ​របស់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​របស់​ពួកគេ​ដោយ​គ្របដណ្តប់​លើ​បញ្ហា​ជាច្រើន​ដូចជា​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ទំនិញ​និង​សេវាកម្ម​ ​ការ​វិនិយោគ​ ​វិធាន​ប្រភព​ដើម​ ​ឧបសគ្គ​បច្ចេកទេស​ចំពោះ​ពាណិជ្ជកម្ម​ ​កម្មសិទ្ធិ​បញ្ញា​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​បច្ចេកទេស​។​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាងប្រទេស​ទាំង២​និង​ជំរុញ​លំ​ហូរ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ។​ជាពិសេស​រវាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អា​ស៊ាន​) ​និង​មជ្ឈិមបូព៌ា​។​ ​វា​គឺជា​ប្រភេទ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ហួសពី​ការ​គ្របដណ្តប់​បែប​ប្រពៃណី​នៃ​ទំនិញ​ ​និង​រួមបញ្ចូល​ទាំង​ការ​ផ្តល់​សេវាកម្ម​ ​ការ​វិនិយោគ​ ​ដំណោះស្រាយ​ជម្លោះ​ ​កម្មសិទ្ធិ​បញ្ញា​ ​លទ្ធកម្ម​របស់​រដ្ឋាភិបាល​ ​និង​ទម្រង់​ផ្សេងទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។​ប្រទេស​ទាំង​២​ក៏បាន​ឯកភាព​រៀបចំ​ពិធី​បិទ​ជា​ផ្លូវការ​សម្រាប់​ C​E​P​A​ ​របស់​ពួកគេ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បរទេស​អា​រ៉ាប់​រួម​លោក​ ​Than​i​ ​bin​ ​A​h​me​d​ ​a​l​-​Z​e​y​ou​d​i​មកកាន់​ប្រទេស​កម្ពុជា​នៅ​ខែក្រោយ​។​ការប្រកាស​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ការ​បញ្ចប់​ដោយ​ជោគជ័យ​នៃ​កិច្ច​ចរចា​ជុំ​ចុងក្រោយ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ឌូ​បៃ​ចាប់ពី​ថ្ងៃ​ទី​២​០​-​២​២​ ​ខែកុម្ភៈ​។ ​នេះ​បើ​យោង​សេចក្តីរាយការណ៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​មិន​មាន​កាលបរិច្ឆេទ​ចុះហត្ថលេខា​ជា​ផ្លូវការ​សម្រាប់​ C​E​P​A​ ​នៅឡើយ​ទេ។ប៉ុន្តែ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង២​រំពឹង​ថា​វា​នឹង​ចុះហត្ថលេខា​នៅ​ចុង​ឆ្នាំនេះ​។​ពាណិជ្ជកម្ម​កម្ពុជា​-​អា​រ៉ាប់​រួម​មាន​តម្លៃ​ ​១​០​៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២​ ​ធ្លាក់ចុះ​ ​២​៨​,​៥​៧​ ​ភាគរយ​ពី​ ​១​៤​៧​ ​លាន​ដុល្លារ​កាលពីឆ្នាំមុន​។​ ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​អា​រ៉ាប់​រួម​មាន​ចំនួន​សរុប​ ​៧​០​លាន​ដុល្លារ​ ​កើន​ឡើង​៣​៤​ភាគរយ​ ​ធៀប​នឹង​ឆ្នាំមុន​ ​ខណៈ​ការនាំចូល​ពី​អា​រ៉ាប់​រួម​មាន​តម្លៃ​៣​៥​លាន​ដុល្លារ​ ​ធ្លាក់ចុះ​ ​៦​៣​ភាគរយ​ ​ធៀប​នឹង​ឆ្នាំមុន​៕Fibre​2​Fashion​ ​News​ ​Desk​ (NB)/KhmerTimes

​Shutter​stock​m​on​tag​e​/KhmerTimes

Powered by Blogger.