នាយក​រដ្ឋមន្ត្រីហ៊ុ​ន សែនជំ​រុញឱ្យមានកា​រអភិរក្សមរ​តកដូនតា

 សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែនកាលពី​ល្ងាច​មិញបាន​ជំរុញ​ឲ្យ​ជនរួមជាតិ​ចូលរួម​ថែរក្សា​មរតក​ដូនតា​។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិល្បករសិល្បការិនី ប្រមាណជាង៤ពាន់នាក់ក្នុងទិវាវប្បធម៌ជាតិលើកទី២៥ (៣ មីនា) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ សម្តេច ហ៊ុន សែន មានប្រសាសន៍ថាសង្គមកម្ពុជាបច្ចុប្បន្នកាន់តែស៊ីវិល័យហើយ ប្រជាជនខ្មែរ​មិន​គួរ​បោះ​បង់​មរតក​បុរាណ​របស់​ខ្លួន​ឡើយ។ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់វត្តអារាមទូទាំងប្រទេស ជួយថែរក្សាភ្លេងប្រពៃណីខ្មែរចំនួន២គឺពិណពាទ្យ និងឆៃយ៉ាំ៕AKP/Khmer Times 




Powered by Blogger.