EUបដិសេធគំនិតបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន(Pravda,KyivIndependent)
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោកJosep Borrell បានច្រានចោលគំនិតនៃការបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន ដោយបានហៅវាថាជាបញ្ហាដ៏ចម្រូងចម្រាស។តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrellបានប្រាប់អ្នកកាសែតនៅទីក្រុងប្រ៊ុចសែលថា"ការផ្គត់ផ្គង់យន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែននាពេលនេះ មិនមែនជារបៀបវារៈរបស់សហភាពអឺរ៉ុប (EU)ទេ" ។លោក Borrell បាននិយាយថាការផ្គត់ផ្គង់សព្វាវុធនេះគឺជាបញ្ហាដ៏ចម្រូងចម្រាសមួយក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប។មន្ត្រីសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា"ការងាររបស់ខ្ញុំគឺដើម្បីព្យាយាមឈានដល់ការឯកភាពគ្នាហើយវិធីដ៏ល្អបំផុតមួយគឺមិនត្រូវទទួលយកនូវអ្វីដែលអាចបង្កគ្រោះថ្នាក់"ដោយបន្ថែមថាឥឡូវនេះរដ្ឋជាសមាជិកទាំង២៧គួរតែផ្តោតលើការរក្សាការប្តេជ្ញាចិត្តនិងការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន។ការអត្ថាធិប្បាយរបស់លោកBorrellបានធ្វើឡើងបន្ទាប់ពីប្រទេសបារាំងបានបើកលទ្ធភាពក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែនខណៈដែលប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអង់គ្លេសមិនបានពិភាក្សាអំពីជំហានបែបនេះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមសប្តាហ៍នេះប្រធានាធិបតីបារាំងលោកEmmanuelMacronបាននិយាយថា"គ្មានជម្រើសណាមួយត្រូវបានច្រានចោល" ប៉ុន្តែបានបន្ថែមថាគាត់មិនបានទទួលសំណើសម្រាប់យន្តហោះចម្បាំងពីអ៊ុយក្រែនទេ។ទាក់ទងនឹងស្ថានភាពយោធា លោក Borrell បានព្រមានថា រុស្ស៊ីអាចបើកការវាយប្រហារពីភាគខាងជើងអ៊ុយក្រែន។ លោកមិនបានច្រានចោលលទ្ធភាពដែលរុស្ស៊ីវាយប្រហារពីទឹកដីបេឡារុស្សដើម្បីបំបែកកងកម្លាំងអ៊ុយក្រែនទេ។លោកបាននិយាយថា “ខ្ញុំមិនគិតថាវានឹងកើតឡើងនោះទេ ។ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់នោះទេ”ដោយព្រមានថាប្រសិនបើការវាយលុកដ៏ធំថ្មីមួយត្រូវបានចាប់ផ្តើមរុស្ស៊ីនឹងធ្វើវាមុនពេលដែលកងទ័ពអ៊ុយក្រែនទទួលបានរថក្រោះពីលោកខាងលិច។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបាននិយាយកាលពីថ្ងៃទី២៥ខែមករាថាបន្ទាប់ពីលោកខាងលិចបានសន្យាផ្តល់រថក្រោះទំនើបដល់អ៊ុយក្រែនកិច្ចការថ្មីមួយរបស់គៀវគឺទទួលបានយន្តហោះចម្បាំងតាមបែបលោកខាងលិច។ មន្ត្រីអ៊ុយក្រែនបានផ្តល់សញ្ញាថាប្រភេទយន្តហោះចម្បាំងដែលពួកគេចង់មានបំផុតគឺ F-16 ដែលផលិតដោយអាមេរិក៕
មន្ត្រីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប(EU) លោក Josep Borrell ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវិបត្តិអ៊ុយក្រែននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ខែកញ្ញា ឆ្នាំ២០២២។ រូបថត៖Reuters។
Post a Comment