កម្ពុជាថាឆ្នាំនេះពលរដ្ឋមិនខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ឡើយ
អគ្គិសនីកម្ពុជាអះអាងថាប្រជាពលរដ្ឋមិនគួរព្រួយបាម្ភឡើយទាក់ទិននឹងកង្វះខាតនៃតម្រូវការប្រើប្រាស់និងផ្គត់ផ្គង់ប្រភពថាមពលអគ្គិសនីនៅឆ្នាំនេះ ជាពិសេសក្នុងរដូវប្រាំង។មិនគួរឱ្យព្រួយបាម្ភក៏ហេតុថាអគ្គិសនីកម្ពុជាបានអភិវឌ្ឍនិងបង្កើតនូវអនុភាពថាមពលប្រភពអគ្គិសនីឱ្យកើនដល់ជាង៤ពាន់៥រយមេហ្គាវ៉ាត់រួចមកហើយ ខណៈពលរដ្ឋទូទាំងប្រទេសមានតម្រូវការប្រើប្រាស់ថាមពលត្រឹមជាង២ពាន់មេហ្គាវ៉ាត់នៅពេលថ្ងៃនិងពេលយប់មានត្រឹមជាង១ពាន់មេហ្គាវ៉ាត់ប៉ុណ្ណោះ។បើតាមអគ្គិសនីកម្ពុជា។លោក កែវ រតនៈ អគ្គនាយកនៃអគ្គសនីកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា នៅឆ្នាំនេះអគ្គិសនីកម្ពុជាបានបង្កើនអនុភាពថាមពលនៃប្រភពអគ្គិសនីកើនដល់ជាង៤ពាន់៥រយមេហ្គាវ៉ាត់កាលពីចុងឆ្នាំ២០២២ហើយបរិមាណថាមពលបានកើនឡើងពី១៣ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២១មកដល់ជាង១៥ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២២និងឆ្នាំ២០២៣នេះកំពុងតែបង្កើនអនុភាពបន្ថែមទៀត។លោកបន្តថាប្រជាពលរដ្ឋនឹងមិនខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ឡើយទាំងនៅឆ្នាំនេះនិងឆ្នាំខាងមុខទៀតពីព្រោះអគ្គិសនីកម្ពុជាបានបង្កើតអនុភាពថាមពលអគ្គិសនីកើនដល់ជាង៤ពាន់៥រយមេហ្គាវ៉ាត់នៃអនុភាពប្រើប្រាស់ប្រចាំថ្ងៃខណៈពលរដ្ឋមានតម្រូវការថាមពលអគ្គិសនីជាង២ពាន់២រយមេហ្គាវ៉ាត់សម្រាប់ប្រើប្រាស់នៅពេលថ្ងៃនិងនៅពេលយប់តម្រូវការប្រើប្រាស់ថយចុះមកត្រឹមជាង១ពាន់មេហ្គាវ៉ាត់។ដោយឡែក នៅចំពោះមុខការដាច់ចរន្តអគ្គិសនីជាញឹកញាប់នារដូងប្រាំងកន្លងមក លោក កែវរតនៈឱ្យដឹងថាអាចហេតុថាមានភាពរអាក់រអ៊ូលផ្នែកស្តារហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដូចជាការជីកប៉ះខ្សែអគ្គិសនីនិងការឆ្លងចរន្តអគ្គិសនីដោយយថាហេតុណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកថា បរិមាណថាមពលដែលអគ្គិសនីកម្ពុជាត្រៀមផ្គង់ផ្គង់ជូនពលរដ្ឋនៅឆ្នាំនេះ នឹងមិនខ្វះខាតនោះទេ។បើតាម អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ អគ្គិសនីកម្ពុជាក៏នឹងមិនដំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះដែរបើទោះបីតម្លៃថ្លៃដើមពីបណ្តាប្រទេសផលិតអគ្គិសនីផ្សេងៗទៀតកំពុងមានការកើនឡើងក្តី។ មិនដំឡើងថ្លៃ ក៏ព្រោះថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពផលិតថាមពលអគ្គិសនីស្អាតបានចំនួនជាង៦០ភាគរយទៅហើយ។និងសល់មួយផ្នែកទៀតកម្ពុជាបានបន្តទិញថាមពលអគ្គិសនីពីប្រទេសជិតខាង ដើម្បីធានាបាននូវតម្លៃសមរម្យ ចំណេញដល់បរិស្ថាន និងសេដ្ឋកិច្ចជាតិ។សូមជម្រាបថាសព្វថ្ងៃនេះអាជ្ញាធរអគ្គិសនីនិងសេវាករឯកជនបានផ្គត់ផ្គង់អគ្គិសនីប្រមាណជាង៩៩%នៃចំនួនភូមិសរុបនៅទូទាំងប្រទេសកម្ពុជាដោយសល់១%ទៀតឬភូមិចំនួន៨៨ពុំទាន់មានការផ្គង់ផ្គង់អគ្គិសនីពីបណ្តាញជាតិទៅដល់។ភូមិដែលនៅសល់នោះភាគច្រើនមានសភាពលំបាកដែលអាជ្ញាធរអគ្គសនីមិនអាចតភ្ជាប់បានភ្លាមៗនិងខ្លះជាភូមិលើទឹកជាដើម។ចំពោះភូមិមិនទាន់តភ្ជាប់បណ្តាញអគ្គិសនីជាតិបើតាមការបញ្ជាក់បន្ថែមពីលោក កែវ រតនៈ គឺថា អគ្គិសនីកម្ពុជាកំពុងពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីស្នើសុំជំនួយឥតសំណងពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ វិស័យឯកជននានា ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីដែលប្រើប្រាស់ថាមពលព្រះអាទិត្យជាបណ្តោះអាសន្នសិន។ហើយយ៉ាងហោចណាស់កម្ពុជាក៏ត្រូវការទុនប្រមាណ១១ពាន់លានដុល្លារសម្រាប់អភិវឌ្ឍផែនការអគ្គិសនីពីចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៤០។ក្នុងនោះទំហំទុនជាង៩ពាន់លានដុល្លារនឹងបើប្រាស់សម្រាប់អភិវឌ្ឍប្រភពអគ្គិសនីនិងជាង១ពាន់៨រយលានដុល្លារទៀតដើម្បីអភិវឌ្ឍប្រព័ន្ធបញ្ចូនតង់ស្យុងខ្ពស់៕RFI
បុគ្គលិកជំនាញឡើងតបណ្ដាញអគ្គិសនីនៅបណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន នាពេលកន្លងទៅ។postkhmer
Post a Comment