ឯក​ឧត្តមស សុ​ខាអញ្ជើញពិធីបិ​​​ទវគ្គបណ្តុះបណ្តាល​ស្តី​​ពីការគ្រប់គ្រងប្រ​ព័ន្ធVolley​ball Info​rm​ati​on System​និ​​ងE-Scoresheet Computer Program

 ភ្នំពេញ ៖នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program ដល់មន្ត្រីបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ប្រទេសទូទាំងពិភពលោក កំពុងប្រែខ្លួនទៅជាប្រទេសដែលហៅថា រដ្ឋាភិបាលអេឡិចត្រូនិក(E-Government) ។ ក្នុងនោះប្រទេសកម្ពុជាយើងផ្ទាល់ ក៏ត្រូវបានប្រកាសថាជាប្រទេស (E-Government)  នេះដែរ ដោយសម្តេចតេជោ ហ៊ុន សែ ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា គ្រប់វិស័យបានប្រែខ្លួនទៅជាការងារដែល នឹងពឹងផ្អែកភាគច្រើនក្នុងបច្ចេកវិទ្យា  Digital នេះ។ រីឯនៅក្នុងវិស័យកីឡាកម្ពុជា ក៏មានតម្រូវការនេះដែរ ដើម្បីដើរឱ្យទាន់ និងឆ្លើយតមទៅនឹងតម្រូវការបច្ចេកទេសរបស់សហព័ន្ធអន្តរជាតិនីមួយៗ និងក៏ដូចជាត្រៀមខ្លួនជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នេះដែរ ក៏ដូចជាការប្រកួតអន្តរជាតិនានា។ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តម នេត សាវឿត ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងបញ្ជាក់ដែរថា យើងទាំងអស់គ្នាជាកោសិកា នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានទទួលការបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងថ្មី ពីលោកគ្រូឧទ្ទេសកម្រិតអន្តរជាតិ មកពីសហព័ន្ធកីឡាបាល់ទះអាស៊ី គឺលោក Pavarit Dairiram ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្តាំផ្ញើដល់មន្ត្រីបច្ចេកទេសគ្រប់ផ្នែក អាជ្ញាកណ្តាល ចៅក្រម និងលេខាតុប្រកួត ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរៀនសូត្របន្ថែមពីបទបញ្ជាថ្មីៗ ពិសេសបច្ចេកវិទ្យាថ្មីក្នុងវិស័យកីឡា ដើម្បីយកមកអនុវត្តក្នុងប្រទេសកម្ពុជា សម្រាប់ត្រៀមការប្រកួតកម្រិតជាតិ និងកម្រិតអន្តរជាតិនានា ដើម្បីជាទុនក្នុងការទទួលយកនូវភាពជាម្ចាស់នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។បើតាមរបាយការណ៍របស់លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺសហព័ន្ធ បានដាក់ចេញនៅទស្សនវិស័យយ៉ាងច្បាស់លាស់ ព្រមទាំងបានរៀបចំនៅផែនការ ធ្វើកំណែទម្រង់ស៊ីជម្រៅ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡា ក៏ដូចជាផ្នែកហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងផែនការអភិវឌ្ឍន៍ចំណេះជំនាញមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ធ្វើសកម្មភាពទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសនានា ជាពិសេសសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាបាល់ទះអាស៊ី និងសហព័ន្ធកីឡាបាល់ទះពិភពលោក ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ និងជាប្រតិបត្តិករដ៏សំខាន់ ដើម្បីបង្កើតឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ ក្នុងគោលបំណងផ្លាស់ប្ដូរបច្ចេកទេសនិងទទួលបានបទពិសោធន៍ថ្មីៗសម្រាប់អភិវឌ្ឍន៍សហព័ន្ធកីឡាបាល់ទះកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕អត្ថបទ៖សេង បូលីន

រូបភាព៖សាន់ ផានិត









______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276

Powered by Blogger.