ចិន​បើក​ព្រំដែន​ឡើងវិញទទួលភ្ញៀវ​ទេសចរ ក្រោយ​បិទ​រយៈពេល​ ៣​ឆ្នាំ​ដោយសារ​ការឆ្លង​រាលដាល​វីរុស COVID-19

ប្រទេស​ចិន​បាន​បើក​ព្រំដែន​ឡើងវិញ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ជា​លើកដំបូង ​ចាប់​តាំងពី​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​កាលពី​ខែ​មីនា ​ឆ្នាំ​២០២០​។

ការ​មក​ដល់​របស់​អ្នកដំណើរ​នា​ពេល​ខាងមុខ នឹង​មិន​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់ដោយឡែក​ទៀត​ទេ ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​គោលនយោបាយ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស Covid របស់​ប្រទេស​នេះ ខណៈ​កំពុង​ទប់ទល់​ការ​ហក់​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​។ ​អ្នកដំណើរ​ទាំងនោះ​នឹង​នៅតែ​តម្រូវ​ឲ្យ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន PCR ក្នុង​រយៈពេល​ ៤៨​ម៉ោង​នៃ​ការធ្វើដំណើរ។ ​វិធានការ​នេះ​នឹង​ត្រូវបាន​ស្វាគមន៍​ដោយ​មនុស្ស​ជាច្រើន ដែល​កំពុង​រង់ចាំ​ឱកាស​ដ៏​ល្អ​នេះ​ដើម្បី​ជួបជុំ​គ្រួសារអំឡុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ខាងមុខ​។​ ​នៅ​ក្នុង​ទីក្រុង​ហុងកុង មនុស្ស​ចំនួន ៤០០.០០០​នាក់​ត្រូវគេ​រំពឹង​ថា ​ធ្វើដំណើរ​ទៅកាន់​ចិនដីគោក​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ដោយមាន​មនុស្ស​ឈរ​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​រង់ចាំ​ជើង​ហោះ​ហើរ​ចូល​ទៅ​កាន់​ទីក្រុង​នានា រួម​ទាំង​រដ្ឋធានី Beijing និង​ទីក្រុង Xiamen​។

​ប្រទេស​ចិន​បាន​ទទួល​ជើង​ហោះហើរ​ដំបូង​ ក្រោម​វិធានការ​គ្មាន​ការ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​ថ្មី​របស់​ប្រទេស​នេះ សម្រាប់​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​ធំៗ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ​។ កាលពី​ថ្ងៃអាទិត្យ រថយន្តក្រុង ​២​ជាន់​ផ្ទុក​ពេញ​ដោយ​អ្នកដំណើរ​បាន​មកដល់​ស្ពាន​ទីក្រុង Hong Kong ត​ភ្ជាប់​ពី​ទីក្រុង​ Zhuhai ​ទៅ​ទីក្រុង Macau ដើម្បី​ឡើង​ជិះ​រថយន្ត​ទៅកាន់​ខេត្ត Guangdong ក្នុងចំណោម​ពួកគេ​គឺជា​ក្រុម​និស្សិត​មហាវិទ្យាល័យ​ដែល​កំពុង​វិលត្រឡប់​ទៅផ្ទះ​របស់ខ្លួន​៕
Powered by Blogger.