បារាំងធ្លាប់ផលិតរថក្រោះយក្សមួយអំឡុងសង្គ្រាមលោកលើកទី១ មានប្រវែងជាង១០ម៉ែត្រ និងទម្ងន់៦៩​តោន

នៅ​ប្រទេស​ណា​ក៏​ដោយ​សុទ្ធ​តែ​មាន​គ្រឿង​សព្វាវុធ ក៏​ដូចជា​យាន​ជំនិះ​យោធា​សម្រាប់​ការ​ការពារ​ពី​ការ​ឈ្លានពាន​​របស់​​សត្រូវ។ ប៉ុន្តែ​វា​មិន​មែន​មាន​ន័យ​ថា គ្រប់​ប្រទេស​​​ទាំង​អស់​មាន​​ឧបករណ៍​យោធា​ទំនើប​​ៗ​ដូចគ្នា​ឡើយ ពោល​គឺ​​ប្រទេស​ខ្លះ​ជឿនលឿន​ខ្លាំងតួយ៉ាងដូចជាបារាំង។

ថ្ងៃនេះ Sabay សុំរម្លឹកពីរថក្រោះ Char 2C របស់ប្រទេសបារាំង​ដែលជា​យាន​ជំនិះ​យោធា​ដ៏​ធំ​បំផុត​ចំនួន​៥​ ដែល​ធ្លាប់​បង្កើត​ឡើង​ក្នុង​អំឡុង​រយៈពេល​១​សតវត្ស​ចុង​ក្រោយ។ បារាំង​បាន​អភិវឌ្ឍ​រថក្រោះដ៏​ធ្ងន់ និង​ធន់​បំផុត​នេះ​កាល​ពី​កំឡុង​សង្គ្រាម​លោកលើក​ទី​១។

ប្រវែង​របស់​រថក្រោះ​នេះ​គឺ ១០,២៧​ម៉ែត្រ ហើយ​ទម្ងន់​វិញ​គឺ ៦៩​តោន។ វា​​​ត្រូវ​ការ​ការ​បញ្ជា​ពី​មនុស្ស​ចំនួន ១២​នាក់។ Char 2C មាន​ចំនួន​ផលិត​សរុប​​តែ​១០​គ្រឿង​ប៉ុណ្ណោះ​នៅ​លើ​លោក៕




Powered by Blogger.