លោក​គង់ ​សារិទ្ធិប្រគល់​អំណោ​​យឯ​កឧត្តម​ស សុខានិ​ងលោ​កជំ​ទាវជូនអ្នកមី​ងសូយ ស៊ី​នឿន

 ភ្នំពេញ៖លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមហព័ន្ធសារព័ត៌មានឯករាជ្យ (IPA)និងក្រុមការងារនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះបាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនអ្នកមីង សូយ ស៊ីនឿន ដែលកំពុងមានជំងឺធ្ងន់ធ្ងរ និងមានជីវភាពខ្វះខាត ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលបញ្ហាជីវភាពប្រចាំថ្ងៃ ។អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក គង់ សារិទ្ធិ និងក្រុមការងារ ប្រគល់ជូនអ្នកមីង សូយ ស៊ីនឿន នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ២ ០០ ០០០(ពីរលាន)រៀល អង្ករ ចំនួន ១០០គីឡូក្រាម កញ្ច្រែង ចំនួន ១ ធុងដាក់ទឹក ចំនួន ១ ធុងទឹកកក ចំនួន ១ ចង្ក្រានហ្គាស ចំនួន ១ ចានស្រាក់ ចំនួន ១ ជ្រុញ ចំនួន ១ កំសៀវដាំទឹក ចំនួន ១ ចានដែក ចំនួន ១ ស្ករស ចំនួន ២គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន១យួរ និងត្រីខ ចំនួន ១យួរ។សូមបញ្ជាក់ដែរថា ក្រៅពីប្រគល់អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ក្រុមការងាររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយក្រុមគ្រូពេទ្យ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត រស់ ថុន ដោយធ្វើការជួយសម្របសម្រួល និងព្យាបាលជំងឺជូនអ្នកមីង សូយ ស៊ីនឿន ដោយឥតគិតថ្លៃផងដែរ៕សេង បូលីន

រូបភាព៖ទឹម ស៊ីវឿន






_______________________________________________________________________________

សេចក្តីជូនដំណឹងP EXPRESS Logistics

P EXPRESS Logistics ត្រូវការជ្រើសរើសដៃគូសហការបន្ថែមរហូតទៅដល់២៥០សាខា គ្រប់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ។🤝P Expressចូលរួមសហការជាមួយពួកយើងឥឡូវនេះដើម្បីកសាងអនាគតដ៏ប្រសើរជាមួយគ្នា ។លោកអ្នកគ្រាន់តែមានទីតាំងមានភ្ញៀវត្រូវការឥវ៉ាន់ត្រូវដឹកជញ្ជូននោះលោកអ្នកនឹងអាចក្លាយជាដៃគូសហការរបស់ពួកយើង ។🤝សហការជាមួយពួកយើងលោកអ្នកនឹងមានអត្ថប្រយោជន៍រយៈពេលវែងនិងយូរអង្វែង ។👉យើងនឹងមានគោលនយោបាយផ្ដល់ជូនពិសេសដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ហាងទទួលបានផលចំណេញច្រើន។🚚PExpressមានសាខាទូទាំងប្រទេសមានប្រព័ន្ធទីផ្សារនិងការធានាគុណភាពងាយស្រួលអាចពង្រីកទៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ។

👉ព័ត៌មានបន្ថែម0978593132.077313276


Powered by Blogger.