អគារកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធីដែលបានឆាបឆេះកាលពីឆ្នាំមុន ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងម្តងទៀត

ប្រភពពីប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានអោយដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ អគិភ័យមួយបានឆាបឆេះអគារកស៊ីណូខាងលើម្ដងទៀត បន្ទាប់ពីជាងកាត់ដែកធ្លាក់កម្ទេចផ្កាភ្លើង បង្កការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ។

ក្រុមជាងរុះរើ បានឱ្យដឹងថា អគ្កិភ័យបានឆាបឆេះជាថ្មីនៅបន្ទប់អគារជាន់ទី៣របស់ក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដាយអឺមេនស៊ីធី បន្ទាប់ពីជាងផ្សារដែកបានព្យាយាមកាត់កំណាត់ដែក បណ្តាលឱ្យបែកផ្កាភ្លើង ភ្លាមៗក្រុមជាងរុះរើបាននាំគ្នារត់ទៅយកពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ប្រហែលជាងកន្លះម៉ោងទើបអាចគ្រប់គ្រងស្ថានការនោះបានទាំងស្រុង។
ប៉ុន្តែក្រុមជាងរុករកហាក់មានការព្រួយបារម្ភ ចំពោះហេតុការណ៍ខាងលើនេះនៅ ដោយពួកគេខ្លះ យល់ថា ខ្មោចអគារកាស៊ីណូដែលត្រូវភ្លើងឆេះនេះ ដូចមិនទាន់ស្ងប់រលត់នោះឡើយ។
យ៉ាងណា ហេតុការណ៍នេះ ត្រូវបានអាជ្ញាធរបញ្ជាក់ហើយ គឺជាភ្លើងដែលឆេះចេញពីករុងជាងកាត់ដែកតែប៉ុណ្ណោះ។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៨ដល់២៩ ខែធ្នូ ឆ្នាំ២០២២ មានរណីអគ្គិភ័យមួយ បានឆាបឆេះអគារកាស៊ីរបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី និងអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត ដោយមានអ្នកស្លាប់២៧នាក់ និងអ្នករងរបួស៥៧នាក់ ខណៈអគារទាំងពីរខាងលើនេះ ត្រូវបានអាជ្ញាធរសម្រេចឱ្យរុះរើដែលគិតមកដល់ពេលនេះ បានជាង៣០ភាគរយហើយ៕
ចុចមើលវីដេអូខាងក្រោម


Powered by Blogger.